ពេលចូលដល់ក្នុងយន្តហោះ ប្រាកដជាមានការណែនាំឱ្យម្ចាស់ស្មាតហ្វូនទាំងអស់បិទទូរស័ព្ទ ឬដាក់ Airplane mode មិនខាន ជាពិសេសពេលមុនហោះឡើង(Take off) និងពេលចុះចត(Landing)។ តើហេតុអ្វី ចាំបាច់ធ្វើបែបនេះ?
លោក Nikita Schmidt ជាអ្នកបើកយន្តហោះ បានពន្យល់ថា បើអ្នកមិនបិទ ឬមិនប្រើមុខងារ Airplane mode ក្នុងទូរស័ព្ទអំឡុងពេលហោះហើរ ប្រព័ន្ធទូរស័ព្ទអាចទៅរំខានដល់អ្នកបើកបរ និងប្រព័ន្ធគ្រប់គ្រងការចរាចរលើអាកាស ប៉ុន្តែការរំខានមិនខ្លាំងដល់ថ្នាក់ មានចំណាត់ការលើទូរស័ព្ទរបស់អ្នកដំណើរឡើយ។ ការបញ្ចេញកម្រិតវិទ្យុសកម្មរបស់ទូរស័ព្ទ អាចខ្លាំងដល់ទៅ 8W ធ្វើឱ្យរំខានតិច ឬច្រើនដល់រលកសញ្ញា។
ឯការបើកប្រើមុខងារ Airplane mode អំឡុងពេលជិះយន្តហោះវិញ មិនត្រឹមតែជួយធានាសុវត្ថិភាពដល់ខ្លួនអ្នក និងអ្នករួមដំណើរប៉ុណ្ណោះទេ តែ វាក៏ជាការបង្ហាញការគោរពដល់អ្នកបើកបរយន្តហោះផងដែរ៕