ការគ្រប់គ្រងហិរញ្ញវត្ថុ ជាផ្នែកយ៉ាងសំខាន់មួយដែលមនុស្សគ្រប់គ្នាគួរដឹង ព្រោះវាជាផ្នែកយ៉ាងសំខាន់មួយក្នុងការរស់នៅ។ ហេតុនេះមនុស្សគ្រប់គ្នាគួរយល់ដឹងពីឥរិយាបទសំខាន់ៗពាក់ព័ន្ធនឹងផ្នែកនេះ។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុបានបញ្ជាក់ថា ឥរិយាបទហិរញ្ញវត្ថសំខាន់ៗចំនួន3យ៉ាងដែលយើងគួរដឹងដើម្បីការពារខ្លួនពីវិបត្តិ និងដឹងពីផ្លូវដើម្បីអភិវឌ្ឍជីវិតរស់នៅ។ ឥរិយាបទទី1 គឺឥរិយាបទហិរញ្ញវត្ថុនាំឱ្យយើងចម្រើន។ លោកថាមនុស្សដែលមានឥរិយាបទនេះ គឺជាអ្នកចេះប្រើធនធានដែលខ្លួនមាន ចេះខ្ចី និងចេះកៀរគរទុនពីអ្នកដទៃមកវិនិយោគលើអាជីវកម្ម ឬគម្រោងវិនិយោគនានាដើម្បីទទួលបានផលចំណេញដោយស្មារតីទទួលខុសត្រូវ។ វាជាឥរិយាបទមួយដែលលំបាក តែវាអាចនាំឱ្យមានការរីកចម្រើនទាំងមិត្តភាព បញ្ញា និងទ្រព្យធន។
ឥរិយាបទទី2 គឺឥរិយាបទបែបសុវត្ថិភាព។ ឥរិយាបទនេះ គឺការចេះសន្សំប្រាក់ ចេះទិញផ្ទះ ឬខុនដូបង់រំលស់ជាដើម។ វាជារឿងងាយធ្វើ មានសុវត្ថិភាពខ្ពស់ ដោយមិនងាយជួបប្រទះនឹងហានិភ័យដែលនាំឱ្យខាតបង់ តែក៏មិនសូវនាំឱ្យរីចម្រើនផ្នែកបញ្ញា និងទ្រព្យធននោះទេ។ ភាគច្រើនមនុស្សដែលមានឥរិយាបទនេះ ជាអ្នកដែលមិនក្រខ្លាំង តែក៏មិនអាយគ្រប់ដែរ។
ចំណែកឯឥរិយាបទទី3 គឺឥរិយាបទហិរញ្ញវត្ថុនាំឱ្យអន្តរាយ។ ឥរិយាបទនេះគឺសំដៅដល់ការវាយវាយហ៊ឺហា ឬទិញសម្ភារបង់រំលស់ ដូចជារថយន្ត ម៉ូតូ ឬទូរស័ព្ទដៃជាដើម។ វាជារឿងងាយធ្វើ សប្បាយ ឬរំភើបតែពេលចាយឬទិញរបស់ថ្មីៗ ក្រោយមកជីវិតនឹងស្ថិតក្រោមសម្ពាធនៃទាសភាពផ្នែកហិរញ្ញវត្ថុ។ ជីវិតនឹងជួបប្រទះតែភាពខ្វះខាត៕