ស្មាតហ្វូនថ្មី 3ម៉ូដែល បានប្រកាសចេញ ដែលសុទ្ធសឹងតែជាស្មាតហ្វូនដែលប្រើប្រាស់ឈីប Snapdragon 865+ ជាបន្ទះឈីបជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm។
ស្មាតហ្វូនដែលបានប្រកាសប្រើឈីប Snapdragon 865+ មុនគេ គឺទី1 **Lenovo Legion Duel** ទី2 គឺ **Galaxy Z Flip 5G** និងទី3 **Asus ROG Phone 3** ដែលស្មាតហ្វូនទាំងអស់នេះ បានប្រកាសចេញមុនក្រោយគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះ។
**Samsung Galaxy Flip 5G**
ស្មាតហ្វូននេះ គឺជាការអាប់ឌែតចេញពី Galaxy Z Flip ប្រភេទ 4G ដែល Samsung បានប្រកាសចេញកាលពីខែកុម្ភៈកន្លងទៅ។ រូបរាងរបស់វា មិនមានការផ្លាស់ប្ដូរ ហើយលក្ខណសម្បត្តិវិញ គឺខុសតែត្រង់ការប្ដូរមកប្រើឈីប Snapdragon 865+ ដែលមានគាំទ្រសេវា 5G ហើយវាក៏មានជម្រើសពណ៌ខុសពីមុនដែរ គឺមានពណ៌ទង់ដែង ជាមួយនឹងពណ៌ប្រផេះ។
Galaxy Z Flip 5G នឹងដាក់លក់ចាប់ពីថ្ងៃទី7 ខែសីហា ដោយនៅសហរដ្ឋអាមេរិកមានលក់តាមរយៈ AT&T និង T-Mobile ជាមួយតម្លៃ 1,450ដុល្លារ ដែលថ្លៃជាងប្រភេទ4G 70ដុល្លារ៕