ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត2020 បានបញ្ចប់ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយក្រុមព្រៃវែងបានបំបាក់ក្រុមខេត្តសៀមរាបដោយលទ្ធផល 9ទល់នឹង0 ហើយត្បូងឃ្មុំមកយកឈ្នះខេត្តកែប ដោយលទ្ធផល 5ទល់នឹង2 ដូច្នេះគេបានរកឃើញក្រុមដណ្តើមជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមខេត្តត្បូងឃ្មុំ និងក្រុមខេត្តព្រៃវែងហ្នឹងឯង។
គួរបញ្ជាក់ដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រ័ត្រ រដូវកាល2020 នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី29 ខែកក្កដា នាពហុកីឡដ្ឋានជាតិ។ សម្រាប់ដំណើរការនៃការប្រកួត គឺគូដណ្ដើមយកចំណាត់ថ្នាក់លេខ3 នឹងប្រព្រឹត្តទៅនៅវេលាម៉ោង 3រសៀល និងគូផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅវេលាម៉ោង៦ល្ងាច៕