នៅក្នុងរបត់នៃបដិវដ្តឧស្សាហកម្ម 4.0 នេះពិភពលោកបានផ្លាស់ប្តូរយ៉ាងលឿន ដែលក្នុងនោះប្រព័ន្ធអប់រំ ក៏ទាមទារឱ្យមានការឆ្លើយតបនឹងរបត់បច្ចេកវិទ្យាផងដែរ ដើម្បីអាចបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ទីផ្សារការងារនៅបច្ចុប្បន្ន និងអនាគត។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា នៅឆ្នាំនេះ យើងបានដំណើរការសាលារៀនវ៉េស្ទឡាញន៍ ថ្មី និងសំខាន់មួយនៅខេត្តបាត់ដំបង ដោយយកចិត្តទុកដាក់ខ្លាំងលើការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យឆ្លើយតបទៅនឹងរបត់នៃបច្ចេកវិទ្យា 4.0 និងការអប់រំតាមបែបសតវត្សទី21។ លោកថា សាខាសាលារៀនវ៉េស្ទឡាញន៍ នៅចំការសំរោង នៃខេត្តបាត់ដំបងនេះ នឹងក្លាយជាសាលារៀនឆ្លាតវៃដំបូងគេ ដោយសារតែទី1 យើងបានបញ្ចូលនូវបច្ចេកវិទ្យាក្នុងការអប់រំជាច្រើន ដែលជាបទពិសោធន៍ថ្មីមួយសម្រាប់សិស្ស ក្នុងការសិក្សា ការងារ អាជីវកម្ម និង ការរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ទី2 មេរៀនសិក្សា យើងបានបញ្ចូលនូវប្រព័ន្ធទំនាក់ទំនងជាមួយអាណាព្យាបាល វេទិកាបង្រៀនអនឡាញ និងការគាំទ្រសិក្សាពីចម្ងាយដោយសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំធំៗចំនួន6 ដូចជា Edemy, E-School, Sangapac, Maxbit, VConnect, DTP និង ប្រព័ន្ធគ្រប់គ្រង់សាលារៀនផងដែរ ដែលមាតាបិតាសិស្ស និង សិស្ស អាចពិនិត្យមើលវត្តមានរបស់សិស្ស ទទួលបាននូវព័ត៌មានសិក្សារបស់បុត្រធីតាភ្លាមៗជាមួយនឹងទូរស័ព្ទឆ្លាតវៃ និង អាចធ្វើការបង់ថ្លៃសិក្សាបានដោយពុំចាំបាច់មកបញ្ជរបង់ប្រាក់របស់សាលារៀន។
លោក ប៉ិច បូឡែន បាននិយាយថា៖ «នៅក្នុងសាលារៀនវ៉េស្ទឡាញន៍ សាខាថ្មីនេះ យើងនឹងបញ្ចូលនូវឧបករណ៍បរិក្ខាបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់បង្រៀនសិស្ស ដូចជាមានរោងភាពយន្តខ្នាតតូចទំនើបសម្រាប់បម្រើឱ្យគោលបំណងអប់រំ និងមានប្រើប្រាស់បច្ចេកវិទ្យា Interactive Whiteboard, AR និងបច្ចេកវិទ្យា VR ជាដើមដើម្បីឱ្យសិស្សាបានសិក្សា និងប្រើប្រាស់» មិនត្រឹមតែប៉ុណ្ណោះសាលារៀនក៏បានរៀបចំកន្លែងសម្រាករបស់សិស្សបន្ទាប់ពីការសិក្សា ហើយក៏ជាកន្លែងដែលសិស្សអាចធ្វើការពិភាក្សាកិច្ចការងារជាក្រុមបានផងដែរ និង សាលារៀនបានបង្កើតនូវបន្ទប់ត្រួតពិនិត្យសុវត្ថិភាព ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពពេញលេញជូនសិស្សានុសិស្ស និង បុគ្គលិករបស់សាលារៀនផងដែរ ជាពិសេសជាងនេះទៅទៀតនោះ សាលារៀនបានដាក់នូវបច្ចេកវិទ្យាថ្មីមួយទៀត ជាមួយនឹងកាតសម្គាល់របស់សិស្ស គឺអាចចេញចូលក្នុងអគាសិក្សា ចូលបណ្ណាល័យ និង ទិញទំនិញនៅក្នុងអាហារដ្ឋានដោយមិនចាំបាចប្រើប្រាស់សាច់ប្រាក់នោះទេ ហើយមាតាបិតាសិស្សក៏អាចគ្រប់គ្រង និង មើលរបាយការណ៍ប្រើបាស់ថវិការបស់បុត្រធីតាបានទៀតផង។
លោក បូឡែន បានលើកឡើងផងដែរថា បន្ថែមពីលើនេះ យើងក៏បានបញ្ចូលនូវការបង្រៀនតាមបែបឆ្លាតវៃជាច្រើនផ្សេងទៀតបន្ថែមពីលើកម្មវិធីសិក្សាគោលជាភាសាខ្មែរ ដូចជាការបង្រៀនពីការធ្វើស្វ័យប្រវត្តិកម្ម (Automation) រួមទាំងកម្មវិធីមួយចំនួនទៀតស្របតាមរបត់នៃបច្ចេកវិទ្យា 4.0 និងដាក់ឱ្យសិក្សាកម្មវិធីដែលឆ្លើយតបជាមួយនឹងសតវត្សទី21។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺសាលារៀនបានបញ្ចូលកម្មវិធី សិក្សាបន្ថែម ក្រៅកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា មានដូចជា៖
- កម្មវិធីអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលបានទិញ Franchise ពីប្រទេសសិង្ហបុរី
- កម្មវិធីកម្មវិធីទម្លាប់ល្អទាំង7ដ៏មានប្រសិទ្ធភាពរបស់បុគ្គលឆ្នើម ដែលបានទិញសិទ្ធពីសហរដ្ឋអាមេរិក
- កម្មវិធីបណ្តុះគំនិតត្រិះរិពិចារណា ចេះវិភាគ បង្កើតគំនិតថ្មី ស្វែងរកដំណោះស្រាស (PRITS) មកពីប្រទេសម៉ាឡេស៊ី
- កម្មវិធីពិសោធនលើផ្នែកគណិតវិទ្យា បច្ចេកវិទ្យា វិស្វកម្ម និងវិទ្យាសាស្ត្រ ដើម្បើបង្កើនការ គិតបែបស៊ីជម្រៅលើមុខវិជ្ជាដទៃ (KIDDO Science ) មកពីប្រទេសម៉ាឡេស៊ី ។
- កម្មវិធីពិសោធបែបវិទ្យាសាស្ត្រជាមួយនឹងឧបករណ៍ពិសោធន៍ទំនើបៗ ដើម្បីបង្កើនជំនាញទាំង5 ការគិតបែបស៊ីជម្រៅ ការសហការ ការទំនាក់ទំនង ការច្នៃប្រឌិត និងទំនុកចិត្ត (Frastrackids) មកពីសហករដ្ឋអាមេរិក
- ក្លឹបអ្នកវិទ្យាសាស្ត្រវ័យក្មេង ដែលសិស្សរៀនកម្មវិធីសរសេរ Code សម្រាប់បញ្ជារមនុស្សយន្ត និងកម្មវិធីផ្សេងៗទៀតដែលជាជំនាញតម្រូវការ ក្នុងសម័យកាលបច្ចេកវិទ្យា ដោយសហការជាមួយនឹង KOOMPI មកពីប្រទេសកម្ពុជា
- កម្មវិធីផ្លាស់ប្តូរបទពិសោធន៍រស់នៅរបស់សិស្សរវាងសាលារៀន និងសាលារៀន ដើម្បីជួយឱ្យ សិស្សមានភាពម្ចាស់ការ រស់នៅឯករាជ្យ និងទទួលបានចំណេះដឹងថ្មីៗ ក្នុងចំណោមប្រទេសជា សមាជិកលើកពិភពលោក (ISSE) មកពីសហរដ្ឋអាមេរិក
- កម្មវិធីប្រឹក្សាយោបល់អប់រំ និង ការងារ ជូនសិស្ស និង មាតាបិតាសិស្ស
- កម្មវិធីសិល្បៈ និង កីឡា
- កម្មវិធីសិក្សាសម្រាប់មាតាបិតាសិស្ស ដើម្បីជួយដល់មាតាបិតាសិស្សក្នុងការអភិវឌ្ឍអាជីពការងារ មុខជំនួញ និង ជំនាញភាពជាមាតាបិតា
- កម្មវិធីទូរទស្សន៍អប់រំអនឡាញ WEG Education TV
- កម្មវិធីបណ្តុំមេរៀនក្នុងយូធូប WEG Education YouTube Channel
សាលារៀនវ៉េស្ទឡាញន៍ សាខាថ្មីនេះនឹងរៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាពខ្ពស់សម្រាប់ការពារសិស្សានុសិស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបជាមួយនឹងការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួង អប់រំ យុវជន និងកីឡា ផងដែរ។
ដើម្បីអបអរសាទរ ការបើកសាខាថ្មី ទី11 នៅក្រុងបាត់ដំបងសាលារៀនវ៉េស្ទឡាញន៍ ផ្តល់ជូនអាហារូបករណ៍សិក្សារហូតដល់ 40% ជាមួយនឹងធានារ៉ាប់រងគ្រោះថ្នាក់ និង ការពារការសិក្សាបុត្រធីតារហូតដល់ 5ឆ្នាំ សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី 15 ខែ សីហា ឆ្នាំ 2020 (កម្មវិធីមត្តេយ្យខ្មែរ ភាសាអង់គ្លេស និង ភាសាចិន) និង ថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2020 (កម្មវិធីចំណេះទូទៅខ្មែរ ទី1 ដល់ ទី12) (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)៕