តាមបង្ហោះរបស់ផេកសិល្បករខ្មែរនៅពេលមុននេះបន្ដិច បានឱ្យដឹងថា ម្តាយរបស់តារាចំរៀងក្រុមត្រកូល អោកទាំងបួន បានទទួលមរណភាពហើយដោយរោគាពាធ ដោយសពតម្កល់ធ្វើបុណ្យតាមប្រពៃឋណី ក្នុងសង្កាត់ វាលស្បូវ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថា អ្នកម្ដាយរបស់តារាចម្រៀងត្រកូលអោកទាំងបួន មានឈ្មោះ ទីវ សោភណ្ឌ បានទទួលមរណភាព តាំងពីវេលាម៉ោង០២:៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ ។អាស្រ័យហេតុនេះ សូមបងប្អូនញាតិមិត្តជិតឆ្ងាយ លោក-លោក លោកស្រី និងមិត្តៗសិល្បករទាំងអស់ ដែលស្រលាញ់និងរាប់អានតារាចម្រៀងក្រកូលឱកទាំងបួន ចូលរួមពិធីបុណ្យ ទាំងអស់គ្នាផង ដើម្បីជាការចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធរបស់គាត់ និងជូនដំណើរគាត់ជាលើកចុងក្រោយផង៕