«ភាពយន្ដជីវិត» កម្មវិធីថ្មីឆ្លុះបញ្ចាំងពីជីវិតពិតក្នុងសង្គមបច្ចុប្បន្ន ដោយចងក្រងមួយសាច់រឿង ចេញជាមួយភាពយន្ត។ ភាពយន្តជីវិត ក៏ជាមាតិការឿងដែលនិយាយពីហេតុការណ៍ពិត បទពិសោធន៍ពិត ដែលលើកឡើងមកបង្ហាញដល់អ្នកមើល ដើម្បីបានរៀនសូត្រ អាចយល់ជាផ្នត់គំនិតមកអភិវឌ្ឍខ្លួនបាន។
មកទល់ពេលនេះ មហាជនកាន់តែច្រើន មិនត្រឹមតែអ្នករស់នៅក្នុងប្រទេសនោះទេ សូម្បីតែនៅក្រៅប្រទេស ក៏ភាគច្រើនច្រើនស្គាល់ និងជក់ចិត្តនឹងភាពយន្តជីវិត ដែលផលិតដោយផលិតកម្ម Sastra Film ដោយភាពយន្តទាំងនោះ ក្រោយការបង្ហោះឡើង គឺអាចនិយាយបានថា មិនមានភាពយន្តណា ដែលមានអ្នកទស្សនាតិចជាងលានដងនោះទេ។ គោលបំណងនៃភាពយន្តជីវិតនេះ ផ្តល់សារសំខាន់ណាស់ដល់អ្នកមើល គឺប្រៀបបីដូចជាបានអានសៀវភៅមួយក្បាលក្រោយពេលមើលរឿងចប់មួយរឿង។ សំខាន់ជាងនេះទៅទៀតនោះរាល់ភាពយន្តជីវិត មួយភាពយន្តមួយៗសាច់រឿងមានរយៈពេលប្រមាណ ១ម៉ោង ទៅ ៤០នាទីប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រមិនដែលរំលងរាល់ឈុតឆាកតូចធំដែលសាស្រា្តហ្វៀមបានផលិតឡើយ។
ស្នាដៃទាំងនោះ គឺអាចនិយាយបានថាបានទាក់ទាញអ្នកនិយមតាមដានទាំងរឿងភាគខ្នាតខ្លី និងខ្នាតវែង អោយជាប់ចិត្ត ទើបធ្វើអោយមាតិកាស្នាដៃរបស់ សាស្ត្រាហ្វៀម “ភាពយន្តជីវិត” មានតួលេខអ្នកទស្សនាច្រើនលានដង ស្ទើរតែគ្រប់រឿង។ ជោគជ័យដ៏គួរអោយសរសើរនេះ គឺដោយសារតែ“ភាពយន្តជីវិត”បានប្រមូលផ្តុំទៅដោយខ្សែរឿងដែលបានកើតឡើង ឬមានពិត ពាក់ព័ន្ធនឹងសង្គមសព្វថ្ងៃជាក់ស្តែងតែម្តង ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រតែងសរសើរមិនដាច់ពីមាត់រាល់ភាពយន្តដែលសាស្រ្តាហ្វៀមបានផលិត៕