កីឡាករជម្រើសជាតិថៃ Chanathip Songkrasin បានធ្វើការផ្លាស់ប្តូរភ្នាក់ងារដោះដូរកីឡាកររបស់ខ្លួនហើយ ដោយសង្ឃឹមថា ភ្នាក់ងារថ្មីនេះ នឹងអាចនាំរូបគេទៅលេងអាជីពនៅអឺរ៉ុបបាន។
បើនិយាយពីកុងត្រាវិញ កីឡាករថៃមាឌល្អិតរូបនេះ នៅសល់ពេលវេលាជាមួយក្លិបក្នុងលីកកំពូលជប៉ុន Hokkaido Consadole Sapporo ដល់ទៅ 3ឆ្នាំទៀតឯណោះ ហើយប្រសិនបើមានក្លិបណាមួយចង់បានរូបគេ ត្រូវបង់តម្លៃខ្លួនទិញផ្តាច់កុងត្រាកីឡាកររូបនេះ ចំនួន 1លាន 9សែនដុល្លារជាមុនសិន។
គួរបញ្ជាក់ដែរថា កីឡាកររបស់ក្លិប Hokkaido Consadole Sapporo រូបនេះ បានជាប់ជាកីឡាករបរទេសមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ទាំង10 នៅក្នុងលីកកំពូលជប៉ុន (J-League 1) ដោយត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃខ្លួនដល់ទៅជាង 2លានដុល្លារឯណោះ៕