Skip to content

គ្រូបង្វឹកថ្មីអ៊ីរ៉ង់ និយាយថា ទោះលេងក្រៅទឹកដីក៏ដោយ ក៏អ៊ីរ៉ង់ នៅតែឈ្នះកម្ពុជាដែរ

កាលពីពេល​កន្លងទៅ សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​បាន​ផ្លាស់ប្តូរ​គ្រូបង្វឹក​ចំនួន 3នាក់​មកហើយ ចាប់តាំងពី​មុន​វគ្គជ​ម្រុះ World Cup រហូតមកដល់​ពេលនេះ ដោយសារតែ​មូលហេតុ​ថា គ្រូបង្វឹក​ដឹកនាំ​មិនល្អ​ក្នុងការ​ប្រកួត ខណៈដែល​សហព័ន្ធ​កំពុងតែ​ភ័យ​ខ្លួន​ថា នឹងមិន​បានបង្ហាញ​ខ្លួន​នៅ World Cup 2022។

ក្នុងនោះដែរ លោក Dragan Skocic គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ដែល​ទើបតែ​ចូលកាន់​តំណែង បន្ទាប់ពី​គ្រូបង្វឹក​ចាស់​លោក Wilmot ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​បណ្តេញចេញ​ទាំង​មិនបាន​ប្រាក់​ឈ្នួល នោះ បានបង្ហាញ​សុទិដ្ឋិនិយម​ថា លោក​នឹង​បង្កើត​រឿង​អស្ចារ្យ​សម្រាប់​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់។

សូមបញ្ជាក់ថា ក្រុម​រហស្សនាម “ខ្លារខិន​ឈូង​សមុទ្រ​ពែ​ក្ស៍” នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ហុងកុង នៅ​ថ្ងៃទី7 ខែតុលា រួចហើយ នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​នៅ 5ថ្ងៃ​បន្ទាប់ពីនោះ។ អ៊ីរ៉ង់ ក៏​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន និង​អ៊ីរ៉ាក់ ផងដែរ នៅ​ថ្ងៃទី11 និង16 ខែវិច្ឆិកា ដោយ​ផ្អែកលើ​កាលបរិច្ឆេទ​ប្រកួត​ថ្មី ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC)៕

Leave a Reply

Your email address will not be published. Required fields are marked *