ការប្រកួតពានរង្វាន់ AFC U19 Championship នឹងធ្វើឡើងនាចុងឆ្នាំនេះ នៅក្នុងប្រទេស អ៊ូបេគីស្ថាន ហើយក្រុមជម្រើសជាតិយុវជនគោព្រៃកម្ពុជា បានប្រមូលផ្តុំគ្នា និងបានតេស្តសមត្ថភាពបាន 1លើកមកហើយ។
លោក Koji Gyotoku គ្រូបង្វឹកក្រុមបាល់ទាត់បាទី អាយុក្រោម 18ឆ្នាំ និងជាគ្រូបង្គោលឈុតយុវជនគោព្រៃកម្ពុជា អាយុក្រោម 19ឆ្នាំ បានថ្លែងថា យុវជន U19 មានបញ្ហាធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយសារតែមិនសូវបានលេងនៅក្លិបថ្មី ដែលខុសគ្នាស្រឡះពីកាលនៅជាយុវជនបាទី។
ទោះបីជាបែបនេះក្តី លោកបានបង្ហាញសុទិដ្ឋិនិយមលើកូនក្រុមថា ពួកគេនឹងព្យាយាមធ្វើឱ្យបានល្អ ក្នុងការប្រកួតជុំផ្ដាច់ព្រ័ត្រ (វគ្គ 16ក្រុមចុងក្រោយ) នៃពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ីអាយុក្រោម 19ឆ្នាំ ឆ្នាំ2020 (AFC U-19 Championship Uzbekistan 2020) នៅប្រទេសអ៊ូបេគីស្ថាន នាខែតុលាខាងមុខ ដោយមិនមែនគ្រាន់តែចូលរួមដើម្បីបង្គ្រប់កិច្ចឡើយ៕