អតីតអ្នកចម្រៀងល្បីឈ្មោះបោះសម្លេងមួយរូបនៅក្នុងវិស័យសិល្បៈនិងចម្រៀងខ្មែរ គឺ កញ្ញា ពៅ បញ្ញាពេជ្រ បានសម្តែងការហត់នឿយក្នុងជីវិតដែលនៅតែលើរទេះរុញមិនដឹងថ្ងៃណាបានជាអាចដើរនឹងគេបាន ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក គណនីឈ្មោះ Peouv Panha Pich ដែលគេដឹងថាជាអាក់ខោនរបស់អ្នកចម្រៀងរូបនេះ បានសរសេរបង្ហោះនៅប៉ុន្មានម៉ោងនេះដោយបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ដឹងកាលបើដើរបាន អង្គុយយូរៗធុញណាស់ អង្គុយ13 ឆ្នាំហើយ » ។
សូមបញ្ជាក់ កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវបានឃាតកបាញ់ប៉ងសម្លាប់កាលពីឆ្នាំ2007 ប៉ុន្តែនាងមិនស្លាប់ គឺរបួសរហូតធ្លាក់ខ្លួនពិកាមកទល់នឹងបច្ចប្បន្នមានរយៈពេល13ឆ្នាំហើយ ហើយឃាតកនិងអ្នកនៅពីក្រោយនៃការបាញ់ប្រហារអ្នកចម្រៀងល្បីឈ្មោះកណ្តាលរាជធានីភ្នំពេញនេះ មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ ។