Xiaomi ជាអ្នកលក់ស្មាតហ្វូនបានច្រើនជាងគេ ដោយលក់បានចំនួន 5.3លានគ្រឿង កាន់កាប់ចំណែកទីផ្សារ 30.9%។ ចំនួនលក់នេះ គឺថយចុះ ៤៨% បើធៀបនឹងឆ្នាំមុនដែលលក់បាន 10.3លានគ្រឿង។
ក្រុមហ៊ុនលំដាប់លេខ2 បានទៅលើ vivo លក់បាន 3.7លានគ្រឿង (-36%) ឯលេខ3 គឺ Samsung លក់បាន 2.9លានគ្រឿង (-60%) និង OPPO លក់បាន 2.2លានគ្រឿង (-27%) និង realme លក់បាន 1.7លានគ្រឿង (-35%)។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ដែលបានបង្ហាញតួលេខប្រចាំត្រីមាសទី2 ឆ្នាំ2020 អំពីទីផ្សារស្មាតហ្វូនក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារធំលំដាប់លេខ2 ក្នុងពិភពលោក។
នៅក្នុងត្រីមាសទី2 ពេលដែលប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 ដែលបានអនុវត្តវិធានការបិទខេត្ត/ក្រុងនោះ ទីផ្សារស្មាតហ្វូននៅឥណ្ឌាបានធ្លាក់ចុះ 48% ធៀបនឹងឆ្នាំមុន ពោលគឺធ្លាក់ចុះពី 33លានគ្រឿង មកនៅត្រឹម 17.3លានគ្រឿង៕