កាលពីចុងសប្តាហ៍កន្លងទៅ វេបសាយដែលមានអាសយដ្ឋាន myxfreelance ដែលជនអនាមិកប្រើ ដើម្បីលួចអត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ Telegram នៅកម្ពុជានោះ ត្រូវបានបិទជាស្ថាពរហើយ ដោយមានកិច្ចសហការខាងបច្ចេកទេសរបស់ CamCERT និងក្រុមហ៊ុនបម្រើសេវា Hosting។
រំឭកផងដែរថា CamCERT ដែលជាការិយាល័យឆ្លើយតបបន្ទាន់នៃបញ្ហាកុំព្យូទ័រ របស់នាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួងមហាផ្ទៃ បានធ្វើការយ៉ាងលម្អិត តាមដានលើសារដែលបានចែករំលែកទាំងនោះ និងបានដឹងថា នេះគឺជាល្បិចបោកបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ទើបការិយាល័យ CamCERT ចាត់វិធានការជាបន្ទាន់ និងឈានទៅដល់ការបិទចោលតែម្ដង៕