បច្ចុប្បន្ននេះ បណ្តាញសង្គមបានចូលកាន់តែជ្រៅទៅក្នុងជីវិតរស់នៅរបស់ប្រជាជនលើពិភពលោក ដោយក្នុងនោះនៅកម្ពុជាយើងក៏មានចំនួនមិនតិចដែរដែលប្រើប្រាស់បណ្តាញសង្គម ជាពិសេស Facebook។
តាមការបញ្ជាក់របស់លោក អ៊ឹម វត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះប្រជាជនខ្មែរប្រមាណ 10,950,000នាក់បានប្រើប្រាស់បណ្តាញសង្គមយក្ស Facebook។ លោកបានបញ្ជាក់ផងដែរថារហូតមកដល់ពេលនេះ ប្រជាជននៅក្នុងប្រទេសយើងបានទិញស៊ីមកាតប្រើប្រាស់ពីប្រតិបត្តិករទាំង6 នៅកម្ពុជាចំនួន 20,481,054ស៊ីម។
អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា ក៏បានបញ្ជាក់ផងដែរថា រហូតមកដល់ពាក់កណ្តាលឆ្នាំ2020នេះ ប្រជាជនយើងបានជាវសេវាអ៊ីនធើណិតចល័តពីប្រត្តិបត្តិករចំនួន7 នៅកម្ពុជាចំនួន 14,863,435នាក់ ឬស៊ីមកាត និងជួលសេវាអ៊ីនធើណិតអចល័តប្រតិបត្តិករទាំង37 សរុបចំនួន 249,132នាក់៕