គ្រឿងចក្រដ៏ធំមហិមាសម្រាប់សាងសង់អគារកប់ពពក ត្រូវបានគេប្រើប្រាស់ជាលើកដំបូងសម្រាប់សាងសង់អគារអាផាតមឹនខ្នាតខ្ពស់នៅទីក្រុង Chongqing ដែលនេះបានជួយសន្សំសំច័យកម្លាំង ពេលវេលា និងការចំណាយបានយ៉ាងច្រើនផងដែរ។
គ្រឿងចក្រសាងសង់អគារកប់ពពកមួយគ្រឿងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងទីក្រុង Chongqing។ ប្រព័ន្ធគ្រឿងចក្រនេះត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបច្ចេកទេសសំណង់របស់រដ្ឋាភិបាលចិន។ ឧបករណ៍ដ៏មហិមាមួយនេះ ផ្គត់ផ្គង់ប្លង់សេសម្រាប់កម្មករសាងសង់សំណង់អគារខ្ពស់ៗ។
ប្រព័ន្ធគ្រឿងចក្រទំនើបនេះ ចំណាយពេលពី80ទៅ90នាទី ដើម្បីចល័តទៅជាន់បន្ទាប់នៅខាងលើ។ ដោយប្រើប្រាស់គ្រឿងចក្រនេះ ក្រុមកម្មករសំណង់ត្រូវចំណាយពេលប្រហែលតែ3ថ្ងៃប៉ុណ្ណោះក្នុងការសាងសង់រួចរាល់1ជាន់។
ប្រព័ន្ធសំយាប ឬរបាំងនៃគ្រឿងចក្រនេះ អាចបើកលាតសន្ធឹងពីខាងលើ ដើម្បីបាំងភ្លៀង និងបាញ់សំណើម ជួយការពារកម្មករពីកម្ដៅថ្ងៃទៀតផងរ។
ប្រព័ន្ធវិញ្ញាណ (sensor) សម្រាប់តាមដានការចល័តរបស់ឧបករណ៍នានានៃគ្រឿងចក្រនេះ អាចបញ្ជូនទិន្នន័យភ្លាមៗទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងពីចម្ងាយដើម្បីកែកំហុសបច្ចេកទេសដោយស្វ័យប្រវត្តិ បើសិនជាមានបញ្ហាកើតឡើង។
កន្លងមក គ្រឿងចក្រសាងសង់អគារកប់ពពករបស់ប្រទេសចិន ធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារខ្ពស់ជាង300ម៉ែត្រ។ នេះគឺជាគ្រឿងចក្រសាងសង់អគារកប់ពពកដំបូងគេដែលត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារអាផាមឹននៅតំបន់ Chongqing៕
ប្រភព៖ Xinhua/Youtube