កាលពីថ្ងៃទី16 ខែកក្កដា ឆ្នាំ2020 វេបសាយកីឡាដ៏ធំបំផុតរបស់អាស៊ាន គឺ ASEAN FOOTBALL NEWS បានបង្ហោះរូបភាពមួយ បង្ហាញអំពីចំណាត់ថ្នាក់កីឡដ្ឋានដែលធំជាងគេបង្អស់ទាំង4 នៅក្នុងតំបន់អាស៊ានដែលមាន 11ប្រទេស និងប្រជាជនជាង 700លាននាក់។ ដោយក្នុងចំណោមកីឡដ្ឋានទាំង 4នោះ ក៏មានកីឡដ្ឋានរបស់កម្ពុជា 1ដែរ គឺពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ2023 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
- កីឡដ្ឋាន Bukit Jalil (ម៉ាឡេស៊ី) មានតម្លៃ 112លានដុល្លារ អាចផ្ទុកអ្នកទស្សនាបាន (87,411 នាក់) បើកសម្ភោធនៅឆ្នាំ2017។
- កីឡដ្ឋានអន្តរជាតិចាការតា (ឥណ្ឌូនេស៊ី) មានតម្លៃ 353លានដុល្លារ អាចផ្ទុកអ្នកទស្សនាបាន (82,000នាក់) កំពុងតែសាងសង់ ហើយគ្រោងនឹងបើកសម្ពោធនៅឆ្នាំ2021ខាងមុខ។
- កីឡដ្ឋានជាតិShah Alam (ម៉ាឡេស៊ី) មានតម្លៃ 480លានដុល្លារ អាចផ្ទុកអ្នកទស្សនាបាន (80,372 នាក់) បើកសម្ភោធនៅឆ្នាំ1990។
- ពហុកីឡដ្ឋានជាតិមរតកតេជោ (កម្ពុជា) មានតម្លៃ 150លានដុល្លារ អាចផ្ទុកអ្នកទស្សនាបាន (60,000នាក់) កំពុងតែសាងសង់ ហើយគ្រោងនឹងបើកសម្ពោធនៅឆ្នាំ2021 ខាងមុខ៕