ស្រុកជើងព្រៃ ដែលជាចំណុចកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្នុងខេត្តកំពង់ចាម បានទទួលការវិនិយោគពីក្រុមហ៊ុនថ្មីមួយទៀតនាពេលនេះ។
តាមការបញ្ជាក់របស់ក្រុមប្រឹក្សអភិវឌ្ឍកម្ពុជា (CDC) បានឱ្យដឹងថា ស្ថាប័នដ៏សំខាន់មួយនេះបានអនុម័តចេញវិញ្ញាបនបត្រឱ្យគម្រោងថ្មីមួយដែលស្នើសុំវិនិយោគបង្កើតក្រុមហ៊ុនផលិតស្បែកជើងដែលមានឈ្មោះថា Mann Long Shoes Co., Ltd។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6 ក្នុងភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតស្បែកជើងថ្មីនេះមានទុនវិនិយោគចំនួន 10.3លានដុល្លារអាមេរិក ដែលអាចស្រូបទាញការងារបានចំនួន 3,379កន្លែង៕