កាលពីពេលកន្លងទៅនេះ UEFA បានចោទក្រុម Man City ថា បានធ្វើខុសច្បាប់ “តុល្យភាពហិរញ្ញវត្ថុ” ដោយពួកគេបានចំណាយលុយច្រើនលើសលប់ ពីចំណូលរបស់ខ្លួនដើម្បីទិញដូរកីឡាករនៅអំឡុងប៉ុន្មានរដូវកាលចុងក្រោយនេះ ខណៈដែលសហព័ន្ធបាល់ទាត់អឺរ៉ុបនេះ ក៏បានពិន័យក្រុមរបស់លោក Pep មិនឱ្យលេង UCL រហូតដល់ 2ឆ្នាំ និងពិន័យជាប្រាក់រាប់លានផោនទៀតផង។
តែពេលនេះ បម្រាមមួយនេះត្រូវបានដកចេញវិញ ក្រោយពេលដែលក្លិបមួយនេះបានទទួលជោគជ័យនៅក្នុងការប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកីឡា កាលពីថ្ងៃទី13 ខែកក្កដា ឆ្នាំ2020 កន្លងទៅនេះ។
បើតាមច្បាប់ UEFA បានធ្វើការហាមប្រាមដល់ក្លិបបាល់ទាត់អាជីពទាំងអស់នៅក្នុងទ្វីបអឺរ៉ុបដែលភាគច្រើនសុទ្ធតែមានមហាសេដ្ឋីជាម្ចាស់ក្លិប មិនឱ្យធ្វើការចំណាយលើសពីចំណូលរបស់ខ្លួនឡើយ ដើម្បីរក្សាកម្រិតប្រកួតប្រជែងក្នុងពិភពបាល់ទាត់៕