ការប្រកួតដណ្ដើមពានរង្វាន់ ជើងឯកយុវជនអាយុក្រោម 19ឆ្នាំ (AFC U-19 Championship) ទំនងជាអាចនឹងមិនធ្វើទៅបានឡើយនៅឆ្នាំ2020 នេះ បន្ទាប់ពីប្រទេសដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះ គឺអ៊ូបេគីស្ថាន បានប្រកាសបិទប្រទេសជាលើកទី2 កាលពីពេលថ្មីៗនេះ ក្រោយជំងឺកូវីដ-19 នៅក្នុងប្រទេសកំពុងឆ្លងរាលដាលជាថ្មី។
គូរបញ្ជាក់ដែរថា ការប្រកួតពានរង្វាន់ AFC U19 Championship 2020 គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេស អ៊ូបេគីស្ថាន ចាប់ពីថ្ងៃទី14 ដល់ 31 ខែតុលា ចុងឆ្នាំ2020 នេះ ដោយមានប្រទេសខ្លាំងៗចំនួន16ក្រុមមកពីជុំវិញទ្វីបអាស៊ី៕