ក្រោយពីមានការស្នើសុំពីគ្រឹះស្ថានសិក្សានានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញបញ្ហាបើកស្ថាប័នរបស់ខ្លួនឡើងវិញ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចអនុញ្ញាឱ្យបើកឡើងវិញនូវដំណើរការងារសំខាន់ៗមួយចំនួនឡើងវិញ។
តាមរយៈលិខិតដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកឡើងវិញនូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា នៅគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តែទោះបីជាយ៉ាងនេះក៏ដោយ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ត្រូវអនវុត្តវិធានអនាម័យ និងការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺ Covid-19៕