បច្ចេកវិទ្យាសាកថ្មស្មាតហ្វូនមានល្បឿនលឿន ដែលមានការវិវឌ្ឍកាន់តែលឿនទៅៗ ប៉ុន្មានឆ្នាំកន្លងមកនេះ គេសង្កេតឃើញ ក្រុមហ៊ុន OPPO ត្រូវបានគេដឹងថា ជាអ្នកនាំមុខគេ ជាមួយបច្ចេកវិទ្យាសាកថ្ម 65W SuperVOOC 2.0 ជាពិសេសឃើញបង្ហាញមុខលើស៊េរី OPPO Find X2។
បច្ចុប្បន្ននេះល្បឿនសាកថ្មខ្លាំងបំផុត គឺមានត្រឹម 65W ប៉ុន្តែក្រុមហ៊ុនកំពុងត្រៀមបង្ហាញចេញបច្ចេកវិទ្យាថ្មីនៅថ្ងៃទី15 ខែកក្កដា ដែលមានកម្លាំងសាកដល់ 125W។
OPPO នឹងបង្ហាញចេញបច្ចេកវិទ្យានេះជាផ្លូវការនៅថ្ងៃពុធ(ទី15កក្កដា) ហើយអាចនឹងបង្កើតស្ថានីយសាកល្បងមួយសម្រាប់សមាជិកអ្នកកាសែតនៅប្រទេសចិន អាចសាកល្បងបច្ចេកវិទ្យាថ្មីនេះផងដែរ។
គួររំឭកផងដែរថា កាលពីខែមិថុនា ឆ្នាំ2018 ក្រុមហ៊ុនបានបង្ហាញចេញមុនគេនូវបច្ចេកវិទ្យាសាកថ្មកម្លាំង 50W SuperVOOC ពេលប្រកាសចេញ OPPO Find X។ និយាយឱ្យខ្លី ខាងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរបស់ OPPO តែងតែជាក្រុមហ៊ុននាំមុខគេតែមួយគត់៕