កាលពីរសៀលថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ «ដានស៊ីងរ៉េន» (DancingRains) ដែលជាក្រុមហ៊ុនចែកចាយ ភាពយន្តខ្នាតធំរឿង«កម្ម» របស់ផលិតកម្ម «រាម» (Ream Production) បានរៀបចំសិក្ខាសាលាពិសេសមួយនៅ ទីតាំងថតផ្ទាល់របស់រឿងរន្ធត់មួយនេះតែម្តង ដល់សមិទ្ធិករភាពយន្តនៅក្រុងបាត់ដំបង ដើម្បីពង្រឹងចំណេះដឹងរបស់ ពួកគាត់លើផ្នែកថតភាពយន្ត ដោយកាមេរ៉ាទំនើបកម្រិតហូលីវូឌ ហៅថាARRI (ដែលអានថា «អេរី»)។
ក្នុងឱកាសនោះ លោក ភិជិត ឬទ្ធា អ្នកដឹកនាំរឿង«កម្ម» និងជាតំណាងចែកចាយARRI Cambodia មានប្រសាសន៍ថា៖ «ប្រសិនបើទាំងអស់គ្នាចូលចិត្តរឿងហូលីវូដ ហើយចាប់អារម្មណ៍គុណភាពរូបពីអេក្រង់ នោះខ្ញុំអាចប្រាប់ថាគឺមកពី កាមេរ៉ាARRIនេះឯង។ ចំពោះដំណើរការផលិតរឿង «កម្ម» ក្រុមការងារយើងសម្រេចប្រើកាមេរ៉ា ARRI Alexa Mini LF ដែលជាម៉ូដែល ARRI ALEXA MINI ចុងក្រោយគេ ដែលជួយលើកគុណភាព រូបភាពបានកម្រិតខ្ពស់ ដែលធ្វើឱ្យ យើងមាន ភាពងាយស្រួលកែសម្រួលទាំងក្រាហ្វិច និងការរចនាប្លង់ផ្សេងៗ នៅកំឡុង ពេលប្រើប្រាស់បច្ចេកទេសកាត់ត ដែលក្រុមបច្ចេកទេសរចនារូបភាពយើងចង់បាន ក្នុងការធ្វើឱ្យគុណភាពរូបភាព និងសម្លេងរបស់រឿងនេះកាន់តែ ប្រណីត។»
ចំណែក លោកនៅ សុវណ្ណារ័ត្ន ដែលជាប្រធានផ្នែករូបភាព (Director of Photography) ឯនោះវិញ បានបញ្ជាក់ ថា៖ «មូលហេតុដែលផលិតកម្ម«រាម»ជ្រើសរើសយកARRI គឺដោយសារ៣ចំណុច។ ទី១ ផលិតកម្មចង់ពង្រឹងគុណភាព ភាពយន្តឱ្យខ្លាំង ដោយប្រើកាមេរ៉ាលំដាប់អន្តរជាតិ។ ទី២ យើងចង់នាំចេញស្នាដៃដែលយើងផលិត ឱ្យបានលក់ចេញទៅ ក្រៅស្រុក ដោយការសម្រិតសម្រាំងទាំងរូបភាព និងប្រភេទកាមេរ៉ា។ ទី៣ បើស្ត់ងដាររូបភាព និងការងារយើងល្អហើយ មិនថាទស្សនិកជនក្នុងស្រុក ឬបរទេស ពួកគាត់នឹងទទួលស្គាល់បាន។»
សម្រាប់លោក រុន សុខហេងដែលជាការីថតអាជីព (Cinematographer) និងត្រូវបណ្តាញអ្នកថតភាពយន្ត ស្គាល់តាម រយៈគណនី Frame29 ហើយត្រូវបានជ្រើសរើសថតរឿង«កម្ម»នេះវិញ យល់ថា៖ «ក្នុងនាមខ្ញុំជា អ្នកថតយូរឆ្នាំហើយ ខ្ញុំតែងតែស្វែងរកម៉ាកកាមេរ៉ាណាដែលផ្តល់ភាពងាយស្រួលសម្រាប់ការងារខ្ញុំ។ ដូច្នេះ ARRI ជាពិសេស Alexa Mini LF សម្រាប់ខ្ញុំ ប្រៀបដូចជាជំនួយការដ៏តូចច្រឡឹង (compact)ផ្នែករូបភាពរបស់ដែលដឹងចិត្ត ខ្ញុំ។ មិនថាខ្ញុំថតក្នុងម្លប់ ឬ ប្រើពន្លឺថ្ងៃ កាមេរ៉ាសម្រួលកម្រិតពណ៌ (Color-grading) បានងាយ។ ឧបករណ៍ភ្ញោច (Sensor) មានភាពរស់ជាមួយ ពន្លឺខាងក្រៅ ដែលកាត់បន្ថយការកែសាច់ពណ៌ (Color Tone)។» មួយវិញទៀត ARRI សម្រួលដល់ការកាត់ត រូបភាព ជាមួយអេក្រង់ខៀវ ឬបៃតង (Green or Blue Screens) សក្តិសមជាមួយរូបារម្មណ៍ របស់រឿងរន្ធត់ដូចជា «កម្ម»នេះ តែម្តង។»
បើក្រឡេកទៅលោក ប៉ោយ ឈុនលី តំណាងឱ្យសិក្ខាកាមវគ្គបង្ហាត់បង្ហាញARRIនេះវិញ ដែលគេឯងច្រើនហៅថា Pacquiao ខ្មែរនោះ លោកបានសម្តែងការភ្ញាក់ផ្អើលថា៖ «បន្ទាប់ពីសិក្សាស្វែងយល់ពីARRI តាមរយៈឧទាហរណ៍ រឿង «កម្ម»រួចហើយ ខ្ញុំមិននឹកស្មានថា មានកាមេរ៉ាផ្តល់រូបភាពអស្ចារ្យ និងបែបអាជីពដូចARRIសោះ។ ដូច្នេះខ្ញុំក៏នឹង សាកប្រើកាមេរ៉ា សម្រាប់ភាពយន្តខ្លី ក្រោយរបស់ខ្ញុំ និងក្រុមខ្ញុំនៅបាត់ដំបងផងដែរ។»
ដូច្នេះសូមទស្សនិកជនទាំងអស់កុំភ្លេចតាមដាន រូបភាពទាំងស្រុងពីរឿង «កម្ម» តាមរយៈARRI នៅថ្ងៃចាក់បញ្ចាំង ខាងមុខនេះ ដើម្បីដឹងថាតើគុណភាពរូបពិតជា មិនខុសបំណងលោកអ្នកមែននោះ។ តាមតម្រុយខ្លះៗពី«ដានស៊ីងរ៉េន» ដែលជាក្រុមហ៊ុនចែកចាយផលិតផលARRI និងភាពយន្តរឿង «កម្ម»នេះ បើស្ថានភាពអំណោយផល ខ្សែភាពយន្ត ខ្នាតធំរន្ធត់១នេះ នឹងបង្ហាញជូនទស្សនិកជន នៅគ្រប់រោង ភាពយន្តក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ ហើយក្រុមហ៊ុន សង្ឃឹមថានឹងអាចនាំភាពយន្ត១នោះ ទៅចែកចាយក្រៅស្រុក ដោយសារគុណភាពរូបពីកាមេរ៉ាទំនើបចុងក្រោយគេមួយ នេះ។
(វីដេអូឈុតខ្លីពីភាពយន្តដែលប្រើARRIក្នុងឆ្នាំ២០១៩)
អំពី ARRI
មានទីស្នាក់ការដើមនៅប្រទេសអាល្លឺម៉ង់ និងការិយាល័យតំបន់នៅហុងកុង ARRI បម្រើជូនទាំងផលិតផល និងសេវាកម្ម លើប្រព័ន្ធកាមេរ៉ា ភ្លើង ផ្សព្វផ្សាយ និងជួល ដែលសុទ្ធតែសម្រាំងផ្សារភ្ជាប់សិល្បៈ និងបច្ចេកវិទ្យាអនាគត ដើម្បី ប្រយោជន៍វិស័យភាពយន្ត។ ARRI Mini LF រួមបញ្ចូលទំហំតូច និងទម្ងន់ស្រាលរបស់ប្រភេទARRI Miniដ៏ពេញនិយម ដោយប្រើសិនស័រAlexa LFខ្នាតធំ ដោយនាំមកនូវជម្រើស ចាប់រូបភាពថ្មីប្លែក ដល់ប្រព័ន្ធកាមេរ៉ាខ្នាតធំរបស់ARRI។ តំណាងចែកចាយផ្លូវការនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៩មកគឺ ក្រុមហ៊ុន «ដេនស៊ីងរ៉េន» (DancingRains Co., Ltd.)។
សង្ខេបរឿង «កម្ម»
អ្វីៗចាប់ផ្តើមឡើង នៅភូមិគ្រឹះ១នៅខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៦០។ ស្នេហាដ៏ស្អិតរមួត រវាងវិសុទ្ធ និងលំអងឈានដល់គម្រួប ១ឆ្នាំ ដែលជាថ្ងៃដ៏មានក្តីសុខរបស់លំអង។ នាងលាន់មាត់ ជាចុងក្រោយថា៖ «ឱ្យថ្ងៃណា ក៏ដូចថ្ងៃនោះរហូត»។ ប៉ុន្តែ ក្រោយពីវត្តមានមាលា ដែលជាប្អូនបង្កើតម្តាយទីទៃចូលមកក្នុងថ្ងៃនោះ លំអងមានអាការៈប្លែក រហូតត្រូវស្លាប់ដោយ អាថ៌កំបាំង។
សម្រា់ព័ត៌មានបន្ថែមអំពីARRI និងរឿង«កម្ម» សូមទាក់ទង៖
+85512 684 955 /15 226 602