នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅមួយរយ:ចុងក្រោយនេះ នាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញមានករណីឆបោកប្រាក់ (Money Flipping Scam) ប្រព្រឹត្តិដោយឧក្រិដ្ឋជនក្នុងស្រុក និងក្រៅប្រទេស ដោយប្រើប្រាស់មធ្យោបាយផ្សេងៗ ក្នុងការអូសទាញជនរងគ្រោះធ្វើការបណ្តាក់ទុន ដោយទទួលផលចំណេញទ្វេរដង ឬបីដងប្រៀបនឹងទំហំទឹកប្រាក់ដែលបានវិនិយោគក្នុងរយ:ពេលខ្លីបំផុត។ ក្រុមការងារសូមធ្វើការពន្យល់អំពីវិធីសាស្ត្រដែលឧក្រិដ្ឋជនប្រើប្រាស់ដើម្បីឆបោកជនរងគ្រោះ ដូចខាងក្រោម៖
1) ឧក្រិដ្ឋជនធ្វើការទំនាក់ទំនងជនរងគ្រោះដោយផ្ទាល់ ឬក្នុងគ្រុប Chat ប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម Facebook Telegram Instagram Line ឬកម្មវិធី TikTok ជាដើម អូសទាញជនរងគ្រោះធ្វើការវិនិយោគលើជំនួញផ្សេង។
2) ឧក្រិដ្ឋជននឹងធ្វើការពន្យល់អពីប្រភេទនៃការវិនិយោគ លើជំនួញមួយចំនួន ជាឧទាហរណ៍ដូចខាងក្រោម៖
– រូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency)
– ភ្នាល់ល្បែងស៊ីសង (Gambling)
– ឬផលិតផលផ្សេងៗ
*បញ្ជាក់៖ ជំនួញដូចរាយនាមខាងលើ គ្រាន់តែជាឧទាហរណ៍ដែលឧក្រិដ្ឋជនរមែងប្រើប្រាស់ដើម្បីបង្ហាញពីការវិនិយោគរបស់ពួកគេប៉ុណ្ណោះ ហើយវាមិនឆ្លុះបញ្ចាំងអំពីអ្នកដែលរកស៊ីស្របច្បាប់នោះឡើយ៕
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា