ទូរស័ព្ទ iPhone ត្រូវបានក្រុមហ៊ុន Apple ផ្ដល់សិទ្ធិផលិត និងផ្គុំចេញពីរោងចក្រ Foxconn នៅប្រទេសចិន ជាមួយនឹងកម្រិតស្ដងដារតែមួយ ប៉ុន្តែក្រុមហ៊ុនបានបែងចែកវាដោយមានលេខកូដសម្គាល់តាមប្រទេសផ្សេងៗគ្នា ដើម្បីស្រួលចែកចាយលក់។ យ៉ាងណាមិញ គេជឿជាក់ថា Apple អាចនឹង កែបន្ទៈឈីបខ្លះ ដែលតម្រូវតាមប្រព័ន្ធ 3G/4G ដើម្បីឱ្យវា អាចចាប់សេវាបណ្តាញទូរស័ព្ទ នៅក្នុងប្រទេសនីមួយៗបានល្អ។
ដើម្បីមើលកូដ Model របស់ iPhone លោកអ្នកអាចចូលទៅ Settings-> About រួចមើលរកពាក្យ Model។ វាមាន ប្រមាណពី 7 ទៅ 8 តួអក្សរ តែសូមរកមើល តួអក្សរពីរចុងក្រោយ (ដោយមិនរាប់ អក្សរដែលមានសញ្ញា / នៅពីមុខ) រួចផ្ទៀងផ្ទាត់នឹងតារាងខាងក្រោម ដើម្បីស្វែងរកប្រភពរបស់វា។
ឧទាហរណ៍ថា ទូរស័ព្ទលោកអ្នកមានលេខកូដ MC604MY/A ដោយមិនរាប់អក្សរនៅពីក្រោយ /A ដូចនេះ តួអក្សរពីចុងក្រោយ MY ដូច្នេះ ក្រុមហ៊ុនផលិតសម្រាប់ប្រទេស Malaysia។
- AB: Egypt, Jordan, Saudi Arabia, United Arab Emirates
- B: Ireland, UK, also used for some replacement phones
- BR: Brazil (Assembled in Brazil)
- BZ: Brazil (Assembled in China)
- C: Canada
- CL: Canada
- CH: China
- CZ: Czech Republic
- D: Germany
- DN: Austria, Germany, Netherlands
- E: Mexico
- EE: Estonia
- FB: France, Luxembourg
- FD: Austria, Liechtenstein, Switzerland
- GR: Greece
- HN: India
- IP: Italy
- HB: Israel
- J: Japan
- KH: Korea
- KN: Norway
- KS: Finland, Sweden
- LA: Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
- LE: Argentina
- LL: USA
- LZ: Chile, Paraguay, Uruguay
- MG: Hungary
- MY: Malaysia
- NF: Belgium, France, Luxembourg
- PL: Poland
- PO: Portugal
- PP: Philippines
- RO: Romania
- RS: Russia
- SL: Slovakia
- SO: South Africa
- T: Italy
- TH: Thailand
- TA: Taiwan
- TU: Turkey
- X: Australia, New Zealand
- VN: Vietnam ,also use for some replacement
- Y: Spain
- ZA: Singapore
- ZP: Hong Kong, Macau