កាលពីខែមិថុនាកន្លងទៅ កម្មវិធី TikTok អាចរកចំណូលបានជាង 90.7លានដុល្លារ តាមរយៈការចំណាយរបស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ក្លាយជាកម្មវិធី (មិនរាប់បញ្ចូលហ្គេម) ដែលរកចំណូលបានច្រើនជាងគេបំផុត។ នេះបើតាមទិន្នន័យថ្មីដែលចេញផ្សាយដោយ Sensor Tower ។
កម្មវិធី Douyin ដែលជា TikTok សម្រាប់ប្រើនៅប្រទេសចិន គឺបានប្រមាណ 89% នៃចំណូលនេះ ហើយក្នុងនោះមាន 6% បានមកពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ ឯកម្មវិធីរកចំណូលបានច្រើនជាងគេបន្តបន្ទាប់ទៀតមាន Tinder, Tencent Video និង iQIYI ។
រីឯ YouTube ស្ថិតលើតំណែងលេខ2 ជាកម្មវិធីរកចំណូលបានច្រើនជាងគេ ប្រចាំខែមិថុនា ដែលរកចំណូលបាន 73លានដុល្លារ ដោយ 56% គឺមានប្រភពចេញពីសហរដ្ឋអាមេរិក និង 12% មកពីជប៉ុន៕