ឈុតយុវជនអាយុក្រោម 21ឆ្នាំ ដែលជាឈុតត្រៀមខ្លួនការពារមេដាយមាសស៊ីហ្គេម វៀតណាម ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំក្រោយនេះ នឹងចូលរួមក្នុងពានរង្វាន់ក្រៅផ្លូវការមួយ ដែលត្រូវប្រកួតប្រជែងជាមួយនឹងក្រុមខ្លាំងៗទាំង10 មកពីជុំវិញពិភពលោក។
វៀតណាម ត្រូវបានប្រទេសបារាំងអញ្ជើញ ក្នុងចំណោមក្រុមផ្សេងៗទៀតចំនួន9 ដែលជាក្រុមខ្លាំងបំផុត តំណាងឱ្យតំបន់នីមួយៗមកពីជុំវិញពិភពលោក ហើយវៀតណាម គឺជាក្រុមខ្លាំងបំផុតតំណាងឱ្យតំបន់អាស៊ាន។ ខណៈដែលប្រទេស9 ផ្សេងទៀតរួមមាន អង់គ្លេស បារាំង អូស្ត្រាលី ជប៉ុន ម៉ិកស៊ិក កុងហ្គោ រ៉ូម៉ានី កូឌីវ័រ និង ម៉ូរ៉ូកូ។
គួរបញ្ជាក់ដែរថា នៅខែធ្នូ ក្រុមនេះនឹងចេញទៅប្រទេសបារាំង ដើម្បីហ្វឹកហាត់ និងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ខាងលើនេះ ដែលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ U22វៀតណាម ព្រោះពួកគេនឹងត្រូវប្រកួតជាមួយក្រុមអឺរ៉ុប និងអាមេរិក ហើយនឹងក្លាយជាការរៀបចំដ៏ល្អសម្រាប់ការប្រកួតជម្រុះ (AFC U-23 Championship) នៅឆ្នាំ2022 និងស៊ីហ្គេម លើកទី31 ឆ្នាំ2021ផងដែរ៕