ក្នុងការប្រកួតលីកកំពូលអ៊ីតាលី (Italia Seria A) រវាងក្រុមបាល់ទាត់ AC Milan និង Juventus បានបញ្ចប់ទៅដោយលទ្ធផល AC Milan ឈ្នះ Juventus 4ទល់នឹង2។
ក្រុម Juventus ជាអ្នករកគ្រាប់បាល់បាន 2គ្រាប់មុនដោយAdrien Rabiot និង Cristiano Ronaldo។ តែបន្ទាប់ពី Zlatan ទទួលបានបាល់ប៉េណាល់ទី 1គ្រាប់ឱ្យ AC Milan មក ការប្រកួតហាក់ដូចជាមានការប្រែប្រួលខ្លាំងមែនទែន។ AC Milan កាន់តែធ្វើបានល្អដោយបន្ថែមបាន 3គ្រាប់ទៀត ខណៈដែលក្រុម Juventus វិញ កីឡាករនៅតំបន់ការពារ ហាក់ដូចជាមិនមានអារម្មណ៍លេងក្នុងខ្លួនសោះឡើយ។ ចប់ការប្រកួត AC Milan យកឈ្នះ Juventus បានក្នុងលទ្ធផល 4-2។
ក្រោយបញ្ជប់ការប្រកួត Zlatan Ibrahimovic ដែលបានជាប់ជាកីឡាករល្អបំផុតក្នុងការប្រកួតនេះ (MVP) បានផ្តល់បទសម្ភាសថា គ្រប់ពេលប្រកួត គេតែងតែបំពេញតួនាទីជាច្រើនដូចជា គ្រូបង្វឹកផង ប្រធានក្រុមផង អ្នករកគ្រាប់បាល់ផង ហើយក៏ជាអ្នកជួយឱ្យក្រុមឈ្នះផងដែរ តែ AC Milan ហៅគេមកយឺតបន្តិច និងបានបន្ថែមទៀតថា បើគេបានមកតាំងពីដើមរដូវកាលនោះ ម្ល៉េះក្លិបមួយនេះ ឈ្នះជើងឯកបាត់ទៅហើយ៕