កំពង់ផែ ជាផ្នែកយ៉ាងសំខាន់មួយក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា ព្រោះការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ជាវិធីសស្ត្រធូរថ្លៃជាងគេក្នុងចំណោមក្នុងការចរាចរណ៍ទំនិញនានា។
នៅឆ្នាំនេះ បើផ្អែកតាមរបាយការណ៍របស់កំពង់ស្វយ័តភ្នំពេញបានឱ្យដឹងថា រយៈពេល 6ខែដើមឆ្នាំ 2020 នេះ ស្ថាប័នខាងលើអាចរកចំណុលសរុបបានប្រមាណ 57,323,691,253រៀល បើគិតជាប្រាក់ដុល្លារស្មើនឹងប្រមាណ 14,063,712ដុល្លារអាមេរិក។
ក្នុងចំណោមចំណូលទាំងអស់ ផ្នែកដែលអាចរកចំណូលបានច្រើនជាងគេគឺចំណូលលើកដាក់ក្រោមដងយោង (stevedoring) អាចរកបានប្រមាណ 5,429,411ដុល្លារ។ ក្រៅពីនេះចំណូលផ្សេងៗដែលកំពុងផែស្វ័យតភ្នំពេញទទួលបានមានដូចជា៖
- ចំណូលលើកដាក់លើទីលាន (LOLO) បានចំនួន 4,578,228ដុល្លារ
- ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ/កុងទីន័រ (storage fee) បានចំនួន 386,733ដុល្លារ
- ចំណូលពីការដឹកជញ្ជូន (trucking) បានចំនួន 386,733ដុល្លារ
- សេវាពីហេដ្ឋារចនាសម្ព័ន្ធ និងច្រកទ្វា បានចំនួន 325,643ដុល្លារ
- សេវាកម្មថ្លឹងទម្ងន់កុងទីនឺ បានចំនួន 927ដុល្លារ
- ចំណូលពីសេវាព្រែកប្រឡាយ បានចំនួន 1,116,130ដុល្លារ
- ចំណូលពីកណ្ណធារ (pilotage) បានចំនួន 363,963ដុល្លារ
- ចំណូលពីកិច្ចការផែ បានចំនួន 381,064ដុល្លារ
- ចំណូលពីថ្លៃឈ្នួលគ្រប់គ្រងអាជីវកម្មខ្សាច់ បានចំនួន 126,591ដុល្លារ
- ចំណូលភស្តុភាកម្ម បានចំនួន 15,747ដុល្លារ
- ចំណូលពីការជួលផ្សេងៗ បានចំនួន 444,793ដុល្លារ
- និងចំណូលផ្សេងៗ បានចំនួន 976ដុល្លារ៕