“រាត្រីផ្សំដំណេក” មនុស្សជាច្រើនអាចគិតថា ជារាត្រីដែលសែនក្រអូបផ្អែមឈ្ងុយ ពោរពេញទៅដោយសេចក្តីស្នេហា តែមិនបានដឹងឡើយថា 52% នៃគូអាពាហ៍ពិពាហ៍មិនបានមានសិចជាមួយគ្នាក្នុងរាត្រីផ្សំដំណេកឡើយ ដោយសារតែហត់ខ្លាំងពេក ស្រវឹងខ្លាំងពេក និងនឿយល្វើយពីការប្រើពេលវេលាជាមួយឪពុកម្តាយបងប្អូនមិត្តភ័ក្តិច្រើនជ្រុលពេក ដូច្នេះដើម្បីកុំឱ្យរាត្រីដ៏សែនមានសុភមង្គលនេះកន្លងផុតទៅដោយសារតែបញ្ហាខាងលើនោះ ឡារ៉ែនមានធិបល្អៗសម្រាប់រឿងនេះមកជម្រាបជូន។
1. ជ្រៀសរើសស្លៀកឈុតខាងក្នុងបែបធម្មតាៗកុំមានម៉ូដម៉ាកខ្លាំងពេក
ហេតុអីទៅ? របស់ធម្មតាៗបែបនេះឯងដែលងាយស្រួលដោះចេញ មើលទៅសប្បាយភ្នែក មិនលំបាក ទាន់ពេលវេលាក្នុងអំឡុងពេលស្រៀវស្រើបរបស់អ្នក ព្រោះបើសិនជាមានម៉ូដមានម៉ាករញេរញ៉ៃច្រើនពេក អ្នកអាចនឹងខកខានឱកាសដ៏ល្អៗនេះក៏អាចថាបានដែរ ព្រោះទំរាំតែដោះរួចក៏ប្រើពេលវេលាដល់ទៅ 30 នាទីបាត់ទៅហើយ។
2. កុំស្រវឹងដល់ថ្នាក់ដាំក្បាលចាក់ទីងជ្រុលពេក
ដឹងហើយថា កូនក្រមុំកូនកំលោះមានតែម្តងទេក្នុងជីវិតដែលបានរៀបអាពាហ៍ពិពាហ៍ ទើបចង់ឱ្យសប្បាយឱ្យអស់ដៃបំផុតតែការពិតទៅ អ្នកដែលមកចូលរួមទាំងអស់គ្មានអ្នកណាចង់ឃើញកូនកំលោះកូនក្រមុំស្រវឹងអួទីនួបែបហ្នុងទេ ដែលបើសិនជាអ្នកស្រវឹងកក្លេកកក្លាក់នោះ ឱកាសក្នុងការណែបនិត្យរួមមេត្រីគ្នាអាចនឹងសូន្យបាន ដូច្នេះញ៉ាំត្រឹមតែល្មមៗសមរម្យទៅបានហើយ។
3. កូនក្រមុំគួរតែខ្សឹបខ្សៀវយ៉ាងផ្អែមល្ហែមដាក់ត្រចៀកកូនកំលោះឱ្យបានញឹកញាប់
ខណៈពេលរាំរែកជាមួយគ្នា អំឡុងពេលដែលបាននៅជាមួយគ្នាពីរនាក់ក្នុងពិធីមង្គលការ គួរតែរកឱកាសនិយាយយ៉ាងផ្អែមល្ហែមឱ្យគេបានដឹងពីតម្រូវការរបស់អ្នក គេគ្មានឱកាសបានដឹងពីចិត្តរបស់អ្នកបានឡើយ បើអ្នកមិនបើកផ្លូវឱ្យគេទេនោះ។
4. ធ្វើយ៉ាងម៉ចក៏បានដែរ ឱ្យតែរាងកាយនឿយហត់តិចបំផុត
វារាងដូចជាពិបាកបន្តិចហើយ តែបើអ្នកញ៉ាំបាយឱ្យឆ្អែត ញ៉ាំទឹកឱ្យបានច្រើន រាត្រីនោះយ៉ាងណាៗក៏អ្នកគ្មានផ្លូវហត់នឿយខ្លាំងពេកនោះឡើយ។
5. ព្យាយាមកុំនៅជិតឱពុកម្តាយច្រើនពេក
បើអ្នកនៅកៀកតែនឹងឪពុកម្តាយច្រើនជ្រុលពេកនោះ អាចនឹងធ្វើឱ្យរាត្រីនោះកាន់តែពិបាកឡើង ព្រោះចាស់ៗអាចនឹងនិយាយតែពីរឿងចង់បានចៅឆាប់ៗ ដែលវាអាចនឹងធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ថា ជីវិតអាពាហ័ពិពាហ៍មិនមែនជារឿងស្រួល ឬនឹងនិយាយពីរឿងទំនៀមទម្លាប់ពីបុរាណផ្សេងៗក្នុងការផ្សំដំណេក ដែលអាចនឹងធ្វើឱ្យរាត្រីទឹកឃ្មុំរបស់អ្នកមិនដំណើរការទៅតាមអ្វីដែលអ្នកគិតក៏អាចថាបានដែរ៕