Barcelona បានបង្ហាញឈុតឯកសណ្ឋានថ្មីរបស់ខ្លួន សម្រាប់ប្រើប្រាស់នៅក្នុងរដូវកាល2021 ខាងមុខនេះ ខណៈដែលការប្រកួតនានារបស់ក្រុមមួយនេះក្នុងរដូវកាល2020 នេះ មិនទាន់នឹងបញ្ចប់ផង។
ឈុតនេះ វាមាន 3ពណ៌ ដែលជាពណ៌ប្រចាំត្រកូលរបស់ Barcelona គឺឈាមជ្រូក ខៀវចាស់ និងលឿង ខណៈដែលខោ គឺពណ៌ខៀវចាស់ដដែល តែរំលេចឆ្នូតពណ៌លឿងរាងក្រាស់ជាងម៉ូដកាលពីរដូវកាល2010 ជាឈុតដែលនាំឱ្យ Barcelona លើកពាន UEFA Champions League។
អ្វីដែលកាន់តែពិសេសទៀតនោះ គឺថាឈុតនេះ វាដូចទៅនឹងឈុតឯកសណ្ឋានរបស់ក្រុម Crytal Palace ដែលជាក្រុមនៅលីកកំពូលអង់គ្លេស ហើយត្រូវបានអ្នកគាំទ្រមួយចំនួនចោទថា មិនមានគំនិតថ្មីទាល់តែសោះ! ចាំតែយកម៉ូដចាស់ៗ ឬឈុតរបស់ក្រុមផ្សេង មកកែតម្រូវតែប៉ុណ្ណោះ៕