ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី14 ឆ្នាំ2020 (ថ្នាក់ខេត្ត) វគ្គ 1/4 ផ្តាច់ព្រ័ត្រ (ជើងទី2) បានបញ្ចប់ចំនួន 2ប្រកួតហើយ កាលពីថ្ងៃទី7 ខែកក្កដា ឆ្នាំ2020 កន្លងទៅនេះ ដោយ ព្រៃវែង និង សៀមរាប បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្នុងល្ងាចថ្ងៃទី8 ខែកក្កដា ឆ្នាំ2020 នេះវិញ មានការប្រកួតចំនួន 2ប្រកួតទៀត គឺ ក្រុមត្បូងឃ្មុំ ត្រូវជួបជាមួយនឹង កំពង់ស្ពឺ និង កំពង់ឆ្នាំង ត្រូវជួប កែប ដើម្បីដណ្ដើមកៅអីទៅវគ្គបន្ទាប់។
គួរបញ្ជាក់ដែរថា ព្រៃវែង និង សៀមរាប ត្រូវទៅអង្គុយចាំក្រុម 2ទៀត ដែលអាចជា កែប កំពង់ឆ្នាំង កំពង់ស្ពី ឬ ត្បូងឃ្មុំ ដែលនឹងត្រូវប្រកួតដណ្តើមពានរង្វាន់ HUN SEN CUP 2020៕