កាលពីយប់មិញ ក្លិបបាល់ទាត់ Juventus បានយកឈ្នះលើគូប្រកួត Torino ក្នុងលទ្ធផល 4ទល់នឹង1 ដោយបានពីRonaldo 1គ្រាប់ និង 3គ្រាប់ផ្សេងទៀត រកបានដោយ Paulo Dybala, Juan Cuadrado និងគ្រាប់បាល់ own goal(ស៊ុតចូលខ្លួនឯង) របស់ Torino។
នៅក្នុងការប្រកួតនោះ អ្នកចាំទី Gianluigi Buffon ក៏បានបំបែកកំណត់ត្រា ក្លាយជាកីឡាករដែលបង្ហាញខ្លួននៅ Serie A បានច្រើនប្រកួតជាងគេផងដែរ គឺ 648ប្រកួត បំបែកកំណត់ត្រារបស់ Paolo Maldini៕