មានមនុស្សជាច្រើនបានគិតថា អ្នកស្រី ម៉ុត ស្រីនាង គឺជាតារាម៉ូដែល 1រូប ដែលមានភាពទាក់ទាញនៅក្នុងវិស័យសិល្បៈ ជាពិសេសនៅក្នុងទីផ្សារបង្ហាញម៉ូដ ខណៈដែលជានិច្ចកាល អ្នកស្រីតែងទទួលបានការសរសើរពីបណ្តាអ្នកគាំទ្រនៅលើបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីបង្ហោះរូបភាពដ៏ស្រស់ស្អាត នៃដងខ្លួនដ៏ស្រឡូនរបស់អ្នកស្រី។
តាមពិតទៅ អ្នកស្រី ម៉ុត ស្រីនាង គឺជាអ្នកលក់ផលិតផលតាម Online ដែលជាអាជីវកម្មមួយកំពុងទទួលបានការពេញនិយមជាខ្លាំងនាពេលបច្ចុប្បន្ន ក្រោយការផ្លាស់ប្ដូរពីអាជីពជាអ្នកអ៊ុតសក់ ដែលជាប់បំណុលវ័ណ្ឌកនៅខេត្តសៀមរាប ក្រោមការជួយផ្ដួចផ្ដើម និងជ្រោមជ្រែងពី ម៉ែរួយ ដែលជាម្ចាស់ក្រុមហ៊ុនលក់ផលិតផល ដ៏ល្បីឈ្មោះនៅលើបណ្តាញ Online។
អ្នកស្រី ម៉ុត ស្រីនាង បានបង្ហើបឱ្យដឹងថា អ្នកស្រីបានចាប់យកអាជីព ជាអ្នកអ៊ុតសក់ មិនតិចជាង 10ឆ្នាំនោះទេ នៅក្នុងផ្សារសាមគ្គី ខេត្តសៀមរាប។ ប៉ុន្តែអាជីពមួយនេះមិនបានទទួលបានចំណូលដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃនោះទេ ហើយថែមទាំងជំពាក់បំណុលគេ ជាច្រើនម៉ឺនដុល្លារ រហូតដល់ធ្លាប់គិតថា ចង់បញ្ចប់ជីវិតខ្លួនឯង ដើម្បីគេចពីបញ្ហាជីវិតទៀតផង។
អ្នកស្រីបានបង្ហើបឱ្យដឹងបន្តទៀតថា “កាលណោះ រកបានថវិកាបន្តិចបន្តួចសម្រាប់ឱ្យកូនទៅរៀនសឹងតែមិនបាន ជីវភាពលំបាកយ៉ាងខ្លាំង ខ្វះខាតជាប្រចាំ និងជំពាក់បំណុលគេជិត10ម៉ឺនដុល្លារ ដែលសូម្បីតែផ្ទះក៏ត្រូវលក់ដោះស្រាយជីវភាពដែរ។ គ្រានោះ ពិតជាមានការបាក់ទឹកចិត្ត រហូតដល់ចង់សម្លាប់ខ្លួន ដោយសាររកស៊ីខាត និងជំពាក់បំណុលគេច្រើនលើសលប់ពេក គ្មានលទ្ធភាពសងគេ ប៉ុន្តែក្រោយមកក៏សម្រេចចិត្ត ចូលលក់ផលិតផលតាម Online ដែលគេកំពុងតែពេញនិយមវិញម្ដង។
អ្នកស្រី ម៉ុត ស្រីនាង បានបញ្ជាក់ថា ជាភ័ព្វសំណាងណាស់ ដែលម្ចាស់ក្រុមហ៊ុនលក់ផលិតផលតាម Online ដែលគេស្គាល់ថាឈ្មោះ ម៉ែរួយ បានស្រោចស្រង់ជិវិតអ្នកស្រី ដោយការលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យចូលរួមលក់ផលិតផលរបស់ក្រុមហ៊ុន ដែលរហូតមកដល់ពេលនេះ ត្រឹមតែរយៈពេលជាង 2ឆ្នាំប៉ុណ្ណោះ ជីវិតរបស់អ្នកកស្រីចាប់ផ្តើមមានពន្លឺល្អឡើងវិញ ហើយអាចមានលទ្ធភាពសងបំណុលគេរួចរាល់ និងថែមទាំងអាចទិញផ្ទះសម្រាប់ស្នាក់នៅបានត្រឹមត្រូវ មានរថយន្ត 1គ្រឿង សម្រាប់ធ្វើដំណើរ ហើយថែមទាំងក្លាយជាអ្នកជំរុញទឹកចិត្ត 1រូបផងដែរក្នុងវិស័យ Online តាមរយៈគណនីផ្ទាល់ខ្លួន Facebook Page : Jenny Beauty Storeទៀតផង៕