បញ្ញាសិប្បនិម្មិត (AI-Artificial Intelligence) និងបច្ចេកវិទ្យាគ្រឿងយន្ត (robotic) គឺជាផ្នែកយ៉ាងសំខាន់មួយដែលពិភពលោកកំពុងត្រូវការ ជាពិសេសក្នុងវិស័យឧស្សាហកម្មគ្រប់ប្រភេទ។
ថ្មីៗនេះមានក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថា Qibi Tech បានពិភាក្សាជាមួយរាជបណ្ឌិតសភាកម្ពុជា ចង់សិក្សាស្រាវជ្រាវរួមគ្នាលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) ដែលនឹងរៀបចំនៅក្នុងរាជបណ្ឌិតសភាកម្ពុជា ក្នុងពេលឆាប់ៗនេះ។
គម្រោងនេះគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ហើយនឹងឈានទៅដល់ការឯកភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីជប៉ុន និងរាជបណ្ឌិតសភាឆាប់ៗនេះ៕