ក្នុងវីដេអូមួយក្នុងអំឡុងពេលប្រកួតលើកចុងក្រោយរបស់ក្លិប Barcelona លោក Satien ត្រូវបានកូនក្រុមទាំងអស់មិនស្តាប់បង្គាប់ ដោយហេតុផលមិនពេញចិត្តនឹងទម្រង់លេងរបស់គ្រូបង្វឹក ដែលធ្វើឱ្យកីឡាករទាំងអស់ ជាពិសេស Messi មិនព្រមស្តាប់តាមការណែនាំរបស់គ្រូបង្វឹក និងបានធ្វើឱ្យ Barcelona ធ្លាក់ចេញពីកំពូលតារាង ក្រោយស្មើគ្នាជាមួយនឹងក្រុម Athletico Madrid។
ដោយហេតុនេះហើយទើបធ្វើឱ្យ Messi បានដើរចេញពីការចរចា បន្តកុងត្រាជាមួយនឹង Barcelona ដែលធ្វើឱ្យក្លិបមួយនេះ នឹងលែងមានកុងត្រាជាមួយ Messi ហើយរូបគេអាចនឹងដើរចេញ ទៅលេងនៅក្លិបផ្សេងដោយគ្មានតម្លៃខ្លួននារដូវកាលក្រោយនេះ ក៏អាចធ្វើបានដែរ ប្រសិនបើគេចង់។
គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេល 3ខែដែលលោក Quique Setien ដឹកនាំក្លិប Barcelona ស្ថានភាពរបស់ក្លិបបានផ្លាស់ប្ដូរយ៉ាងគំហុកទាំងក្នុង និងក្រៅទីលានប្រកួត។ ក្លិប Barcelona កំពុងឆ្លងកាត់ដំណាក់កាលមួយដ៏ស្មុគស្មាញមួយ ហើយអតីតអ្នកចាត់ការក្លិប Real Betis រូបនេះ ចាំបាច់ត្រូវតែសម្របខ្លួនជាមួយស្ថានភាពដ៏ស្មុគស្មាញនេះនៅទឹកដី Camp Nou៕