ថ្ងៃទី4 និងទី5 ខែកក្កដា ឆ្នាំ2020 នេះ ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជា បានវិលត្រឡប់មកវិញហើយ ក្រោយពីផ្អាកអស់រយៈពេលជាង 3ខែដោយសារតែកូវីដ-19។
ការបន្តលីកកំពូលឡើងវិញវិញនេះ គឺជាការប្រកួតនៃសប្តាហ៍ទី6 នៃលីកកំពូលកម្ពុជា ដោយក្នុងនោះមាន 6គូ ដោយ 3គូប្រកួតនៅថ្ងៃសៅរ៍ និង 3គូទៀតនៅថ្ងៃអាទិត្យ។
ថ្ងៃសោរ៍ ទី4 ខែកក្កដា ឆ្នាំ2020
-បឹងកេត ប្រកួតជាមួយ សូលទីឡូអង្គរ នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង 3:30រសៀល
-យុវជនសាលាបាល់ទាត់ជាតិបាទី ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅសាលាបាល់ទាត់ជាតិបាទី វេលាម៉ោង 3:30រសៀល
-នគរបាលជាតិ ប្រកួតជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តតាកែវ វេលាម៉ោង 3:30រសៀល
ថ្ងៃអាទិត្យ ទី5 ខែកក្កដា ឆ្នាំ2020
-អគ្គិសនីកម្ពុជា ប្រកួតជាមួយ អង្គរថាយហ្គឺរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា វេលាម៉ោង 3:30រសៀល
-ណាហ្គាវើលដ៍ ប្រកួតជាមួយ ទីហ្វីអាមី នៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង 6:00ល្ងាច
-ភ្នំពេញក្រោន ប្រកួតជាមួយ វិសាខា នៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង 6:00ល្ងាច៕