Faiq Baolkiah កីឡាករខ្សែប្រយុទ្ធរបស់ Leicester City នឹងត្រូវជាក្មួយប្រុសរបស់ស្តេចស៊ុលតង់ នៃប្រទេសប្រ៊ុយណេ បានប្រកាសថា នឹងមិនបន្តនៅជាមួយក្លិបជាដាច់ខាត នារដូវកាលក្រោយនេះ ខណៈដែលកិច្ចសន្យានៅក្លិបមួយនេះនឹងបញ្ចប់នាចុងរដូវកាល 2020នេះ។
កាលពីដើមឡើយ កីឡាកររូបនេះត្រូវបាន Leicester City ចុះកុងត្រាយកមកពី Chelsea ក្នុងរយៈពេល 3ឆ្នាំ ក្រោយមកក៏ដំឡើងមកនៅឈុតធំ ដោយសន្យាថា នឹងឱ្យបានលេងក្របខ័ណ្ឌ Premier League ក្នុងការបន្តកុងត្រារយៈពេល 1ឆ្នាំទៀត។ តែអ្វីៗហាក់ដូចជាការបោកប្រាស់ កីឡាកររូបនេះ មិនបានបង្ហាញខ្លួនឡើយសូម្បីតែ 1ប្រកួត៕