ថ្មីៗនេះ ស្រាប់តែលេចចេញមុខងារ “Nearby Share” ដែលប្រុងនឹងបញ្ចេញឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ខណៈដែលGoogle បានធ្វើការបញ្ជាក់ជាផ្លូវការថា មានអ្នកប្រើ Android មួយចំនួនបានសាកល្បងមុខងារនេះរួចមកហើយ។ មុខងារ “Nearby Share” នេះទំនងជាមានលក្ខណៈស្រដៀងនឹង AirDrop របស់ Apple អ៊ីចឹងដែរ។
របៀបប្រើវាសាមញ្ញទេ មានន័យថា អ្នកអាចប្រើប្រាស់មុខងារនេះដើម្បីផ្ទេរឯកសាររវាងឧបករណ៍ Android បានដោយរហ័ស និងមិនបាច់ប្រើខ្សែ។
ចំណុចលេចធ្លោរបស់ Nearby Share គឺគេអាចប្រើប្រាស់វាជាមួយស្មាតហ្វូន Android គ្រប់ម៉ាក ចំណែក Quick Share បានត្រឹមតែជាមួយឧបករណ៍ Samsung ប៉ុណ្ណោះ។
Samsung ក៏បានបង្កើតមុខងារស្រដៀងគ្នានេះឈ្មោះថា Quick Share ដែលអាចឱ្យលោកអ្នកផ្ទេរឯកសារក្នុងល្បឿនលឿនទៅកាន់ឧបករណ៍ Samsung ដទៃទៀតបានរហូតដល់ 5ឧបករណ៍ក្នុងពេលតែមួយ៕