ការចាប់ឆ្នោតក្នុងពានរង្វាន់ AFC U19 Championship បានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយនឹងម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។
ក្រោយដឹងពីលទ្ធផលនៃការចាប់ពូល និងដឹងពីសមាសភាពគូប្រកួតដែលសុទ្ធសឹងតែជាប្រទេសមានការអភិវឌ្ឍវិស័យបាល់ទាត់ខ្លាំងទាំង3 ខាងលើ កីឡាករសៀង ចន្ធា បានសម្ដែងអារម្មណ៍រីករាយ និងមានការតាំងចិត្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព បើទោះបីជាខ្លួនព្រួយបារម្ភទៅនឹងបញ្ហាកាយសម្បទាខ្លះក៏ដោយ។
ទោះជាបែបនេះក្តី សៀង ចន្ធា បានប្តេជ្ញាចិត្តថា ខ្លួនគេនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រទេសកម្ពុជា និងបង្ហាញពីភាពខុសប្លែកកាលពីមុន នៅក្នុងពានរង្វាន់នេះ៕