Jero Chin Fo Sieeuw វ័យ 12ឆ្នាំ ដែលជាកូនកាត់ខ្មែរ-ហូឡង់ បាននិយាយថា កាលពីមុន ខ្លួនតែងតែបានទទួលការបង្វឹកផ្ទាល់ពីលោកពូរបស់គេ (កីឡាករ Virgil van Dijk) តែពេលនេះគាត់មិនសូវមានពេលច្រើនឡើយ និងលើកចុងក្រោយដែលពួកគេទាំង 2នាក់បានជួបគ្នា គឺកាលពីថ្ងៃខួបកំណើតរបស់ Jero ដែលរូបគេបានឆ្លងឆ្លើយជាមួយនឹងលោកពូរបស់គេ តាមរយៈការខលតាមវីដេអូ។ តែអ្វីដែលគេនៅចាំបានជាប់ជានិច្ចនោះគឺ Van Dijk តែងតែប្រាប់គេថា ឱ្យខិតខំហ្វឹកហាត់។
យ៉ាងណាមិញ មានហេតុផលនៅពីក្រោយរឿងរ៉ាវទាំងអស់ ដែលនាំឱ្យកុមារាវ័យ 12ឆ្នាំរូបនេះ ដាក់ចិត្តដាក់កាយលើវិស័យមួយនេះ គឺកើតចេញពីការលើកទឹកចិត្តពីឪពុករបស់គេផ្ទាល់ និងមនុស្សពិសេសម្នាក់ទៀត នោះគឺបងប្រុសជីដូនមួយរបស់ឪពុកគេ គឺកីឡាករខ្សែការពារលំដាប់កំពូល Virgil van Dijk ដែលជាសមាជិករបស់ក្លិបហង្សក្រហម Liverpool ហ្នឹងឯង៕