នៅថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយការផ្ទុះសង្គ្រាមពាក្យសម្ដីគ្នារវាងបុគ្គលល្បីអ្នកលក់អនឡាញន៍ ម៉ែរួយ និងពិធីករវិទ្យុល្បីឈ្មោះ អាចារ្យអេ។ ម៉ែរួយ ស្នើឱ្យអាចារ្យអេ សម្រួលការវាយបកមកលើខ្លួន ស្របពេលការនិយាយចោទនោះ គ្មានមូលដ្ឋានច្បាស់ ព្រោះ មុខរបររាល់ថ្ងៃមានលិខិតស្នាមច្បាប់ត្រឹមត្រូវ មិនបំភ័នគេឡើយ។
អាចារ្យអេ បាន Live vedio ក្នុង Facebook Page របស់ខ្លួនកាលពីម្សិលម្ងៃ វាយប្រហារ និងបរិហារកេរ្តិ៍លើ ម៉ែរួយ ចំៗយ៉ាងខ្លាំង ដោយមិនបានស៊ើបនិងមើលឱ្យបានច្បាស់ពីការពិតជាក់ស្តែងចំពោះម៉ែរួយថាជាមនុស្សបែបណានោះឡើយ។ អាចារ្យអេ ក៏បានលួចខ្សឹបប្រាប់ប្រិយមិត្តរបស់គាត់ថា លើកក្រោយកុំយកព័ត៌មានមិនច្បាស់មកប្រាប់លោក។ អាចារ្យអេបន្តទៀត បើនិយាយខុសប្រយ័ត្នគេប្តឹង ។
ដោយបានសារតបជាលិខិតតាមច្បាប់និងដាស់តឿនជាមួយការបកស្រាយរបស់ម៉ែរួយ អាចារ្យអេ ក៏បាននិយាយថា ក្រុមហ៊ុនមែរួយជាក្រុមហ៊ុនស្របច្បាប់ គាត់និងឈប់វាយប្រហារ បន្តទៀតចាប់ពីថ្ងៃម្សិលមិញតទៅ មិនត្រឹមតែប៉ុណ្ណោះ អាចារ្យអេបានសរសើថា ម៉ែរួយមានសុជីវធម៌ល្អ ចំពោះការនិយាយស្តី គ្មានពាក្យតបទៅវិញដោយការជេរ រឺប្រើពាក្យមិនសមរម្យ ។ សរុបមករឿងដែលកើតឡើងទាំងអស់ គឺដោយសារការយល់ច្រឡំ ដោយហេតុថា ប្រិយមិត្តអាចារ្យអេ ពាំនាំព័ត៌មានមិនច្បាស់ប្រាប់អាចារ្យអេ។
សូមជម្រាបដែរថា ការទទួលស្គាល់ខុសរបស់អាចារ្យអេរូបនេះ បន្ទាប់ពី ម៉ែរួយ ចេញលិខិតឆ្លើយតបទៅអាចារ្យអេថា ខ្លួននិងចាត់វិធានការទៅតាមផ្លូវច្បាប់ប្រសិនបើ អាចារ្យអេ មិនឈប់វាយប្រហារនិងបរិហារកេរ្តិ៍ឈ្មោះរបស់ម៉ែរួយ៕