នៅថ្ងៃទី2 ខែកក្កដា ឆ្នាំ2020 នេះ ស្ថានីយទូរទស្សន៍ CTN ត្រៀមនឹងបង្ហាញកម្មវិធីថ្មីមួយមានឈ្មោះថា “សង្វៀនម្ហូប” មានផ្សាយនៅកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង 8យប់-9យប់។ កម្មវិធីនេះ បានអញ្ជើញតារាសិល្បៈល្បីៗមកប្រកួតគ្នាចម្អិនម្ហូប។ អ្នកក្លាយជាម្ចាស់ជ័យលាភីនឹងទទួលបានទឹកប្រាក់20លានរៀល ពីកម្មវិធី “សង្វៀនម្ហូប”។
យ៉ាងណាមិញ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គូប្រកួតនីមួយៗ ពិតជាខិតខំប្រឹងប្រែង មិនបន្ធូរដៃដល់គូប្រកួតរបស់ខ្លួននោះឡើយ។ គោលដៅសំខាន់របស់ក្រុម ត្រូវធ្វើយ៉ាងណា ដើម្បីយកភាពជោគជ័យឱ្យបាន ឆ្ពោះទៅដណ្តើមទឹក20ប្រាក់លានរៀលពីកម្មវិធី “សង្វៀនម្ហូប”។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកខ្លះ រំភើបរហូតដល់ស្រក់ទឹកភ្នែក ពេលដែលដឹងថា ខ្លួនអាចធ្វើបាននៅក្នុងកម្មវិធីមួយនេះ ហើយខ្លះទៀត ចាញ់ដោយមិនអស់ចិត្ត ស្តាយអ្វីដែលខ្លួនធ្វើមិនបានល្អ។
សូមជម្រាបថា ទស្សនិកជន ពិតជាបានឃើញពីស្នាដៃចុងភៅរបស់តារាសម្តែង តារាច្រៀងល្បីៗប្រចាំប្រទេសកម្ពុជា តើគាត់អាចចម្អិនម្ហូបបានប៉ុន្មានមុខ ហើយមានរសជាតិបែបណា ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ ថាតើក្រុមរបស់ខ្លួន អាចទទួលបានជ័យជម្នះពីគូរប្រកួតបានដែរ ឬទេ? ទាំងនេះ នាំមកជូនដោយកម្មវិធី “សង្វៀនម្ហូប” របស់ស្ថានីយទូរទស្សន៍ CTN៕