តារាកំប្លែងស្រី អ្នកនាងខ្ញុង បានសម្រាលកូន ដោយជោគជ័យ និងមានសុខភាពល្អធម្មតា កាលពីថ្ងៃទី20 ខែមិថុនា ឆ្នាំ2020 ។ ក៏ប៉ុន្ដែកូនទី2នេះ អ្នកនាងពរពោះបានត្រឹមតែ8ខែប៉ុណ្ណោះ មិនដូចស្ត្រីផ្សេងទៀតពពោះ9ខែ10ថ្ងៃឡើយ។
ទោះជាយ៉ាងណាក៍ដោយ នាងបានសម្រាលកូន ដោយសុវត្ថិភាព ហើយកូនរបស់នាងមានមុខមាត់ស្អាត ស្បែកស កាត់ទៅរកលោក កៃដ ដែលជាឪពុក។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង បានធ្វើការឡាយវីដេអូលក់ផ្អក ទាំងកូនខ្ចី ជាហេតុធ្វើឱ្យយពុកម៉ែ បងប្អូនគាត់មានការបារម្ភពីសុខភាពរបស់អ្នកនាង ជាខ្លាំង។
បើគិតមកដល់ពេលនេះ អ្នកនាងខ្ញុង សម្រាលកូនមិនទាន់បាន10ថ្ងៃផង ស្រាប់តែឃើញឡាយលក់ផ្អក និងខោអាវ ដែលនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកនាងបាន។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ថា ខ្ញុងគួរតែសម្រាកទៅ ព្រោះយើងកូនខ្ចី អ៊ីចឹងអាចទាស់ឬ ប៉ះពាល់ដល់សុខភាពបាន កុំអង្គុយលក់ចឹងអត់ល្អទេ៕