លោក Josep Maria Bartomeu ប្រធានក្លិប FC Barcelona បានធ្វើដំណើរទៅផ្ទះរបស់លោក Setien ដើម្បីលើកទឹកចិត្ត នៅពេលដឹងថា មានការប៉ះសម្ដីគ្នា ជាមួយកីឡាករ នៅបន្ទប់ផ្លាស់សម្លៀកបំពាក់។
ក្នុងវីដេអូមួយក្នុងអំឡុងពេលប្រកួតចុងក្រោយរបស់ក្លិប លោកត្រូវបានកូនក្រុមទាំងអស់មិនស្តាប់បង្គាប់ ដោយហេតុផលមិនពេញចិត្តនឹងទម្រង់លេងរបស់គ្រូបង្វឹក ដែលធ្វើឱ្យកីឡាករទាំងអស់ជាពិសេស Messi មិនព្រមស្តាប់តាមការណែនាំរបស់គ្រូបង្វឹក និងបានធ្វើឱ្យ Bacelona ធ្លាក់ចេញពីកំពូលតារាង ក្រោយស្មើគ្នាជាមួយនឹងក្រុម Athletico Madrid។
ក្នុងជំនួបក្រៅផ្លូវការនោះ បើតាម RAC1លោក Bartomeu ប្រកាន់ជំហរគាំទ្រវត្តមានរបស់លោក Setien ឱ្យបន្តនៅក្លិបកាតាឡាន់នេះ តែអ្វីដែលសំខាន់នោះគឺ ប្រធានក្លិប Barca ចង់ដឹងពីរឿងប្រជុំ បែបតឹងសរសៃក រវាងគ្រូបង្គោល និងក្រុមកីឡាករឈុតធំ កាលពីថ្ងៃអាទិត្យក្រោយពីក្លិបលេងបានពិន្ទុ 2ស្មើនឹង Celta Vigo កាលពីថ្ងៃសៅរ៍៕