តំបន់ជិតរង្វង់មូលកួរស្រូវ តំបន់ផ្លូវជាតិលេខ6 និងតំបន់ជាយក្រុងភ្នំពេញមួយកន្លែងទៀត អាចនឹងត្រូវបង្កើតជាចំណតរថយន្តសម្រាប់ដោះស្រាយបញ្ហាកង្វះចំណតនៅក្នុងទីក្រុង។
ការបង្ហើបគម្រោងនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួបជាមួយក្រុមហ៊ុន Good Car Investment របស់ចិន ដោយឯកឧត្តមបញ្ជាក់ថា ចំណតដែលនឹងក្រុមហ៊ុនកំពុងសិក្សាដើម្បីសាងសង់នេះ ជាចំណតស្តង់ដាស្របតាមគោលបំណងរបស់រដ្ឋបាលរាជាធានីភ្នំពេញ ដែលកំពុងចាត់ទុកចំណតរថយន្តជាចំណុចអាទិភាពក្នុងទីក្រុងនាពេលបច្ចុប្បន្ននេះ។
ចំណតរថយន្តទាំង3នេះ អាចនឹងត្រូវចំណាយថវិកាវិនិយោគ និងសាងសង់ប្រមាណ 160លានដុល្លារអាមេរិក ដោយក្រុមហ៊ុនបានពិនិត្យតំបន់រង្វង់មូលកួរស្រូវជាប់ព្រំដែនខេត្តកណ្តាល និងតំបន់ផ្លូវជាតិលេខ6រួចរាល់ហើយ នៅឡើយតែតំបន់ជាងក្រុងមួយកន្លែងទៀតដែលមិនទាន់កំណត់ច្បាស់ថានឹងដាក់នៅទីកន្លែងណា៕