ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងចាប់ពីថ្ងៃទី01 ដល់ថ្ងៃទី 07ខែកក្កដា ឆ្នាំ2020ខាងមុខនេះ។
ក្រសួងបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធ សម្ពាធទាបបង្កើនឥទ្ធិពលលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ ៖
- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– សីតុណ្ហភាពអប្បបរមាមានពី 26-27°C
– សីតុណ្ហភាពអតិបរមាមានពី 29-31°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំង។ - បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមាមានពី 22-24°C
– សីតុណ្ហភាពអតិបរមាមានពី 28-30°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។ - បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមាមានពី 25-27°C
– សីតុណ្ហភាពអតិបរមាមានពី 27-29°C ។
នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់៕