កីឡាករបាល់ទាត់ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar JR ត្រូវបានគេដឹងថា ទំនងជានឹងបដិសេធសំណើឱ្យបន្ត រួមរស់នៅជាមួយក្លិប PSG បន្តទៀត ខណៈដែលកុងត្រារបស់គេ នៅសល់តែ 1រដូវកាលទៀតប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ តម្លៃដែល Paris Saint Germaint គ្រោងនឹងផ្តល់បន្ថែមជូនកីឡាកររូបនេះ ដោយសុំត្រឹមតែបន្តកុងត្រានៅជាមួយនឹងក្លិបរហូតដល់ឆ្នាំ2025នោះ គឺមានដល់ទៅ 100លានដុល្លារឯណោះ។
ក្នុងនោះដែរ ភ្នាក់ងារនៅអេស្ប៉ាញរបស់ Neymar បានលើកឡើងថា 100លានដុល្លារ សម្រាប់ Neymar វាមិនច្រើនទេ ដោយសារតែចិត្តរបស់គេចង់ចាកចេញ តែលោកក៏បានលើកឡើងដែរថា Bacelona ប្រហែលគ្មានលុយទិញយកកីឡាកររូបនេះទេ ដោយសារតែវិបត្តិកូវីដ-19៕