កីឡាករវាយកូនបាល់ ឬតិន្និសចំណាត់ថ្នាក់លេខ1 របស់ពិភពលោក Novak Djokovic បាននិយាយសុំទោស បន្ទាប់ពីក្លាយជាកីឡាករតិន្នីសចុងក្រោយ ដែលធ្វើតេស្ដហើយរកឃើញមេរោគ Covid-19។
ក្នុងនោះដែរ ក្រោយពីតេស្តទៅលើអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយនឹងកីឡាករខាងលើនេះ គេបានរកឃើញកីឡាករចំនួន 3រូបផ្សេងទៀតបានឆ្លងវីរុសនេះពីគាត់ រួមមានកីឡាករ Grigor Dimitrov, Borna Coric និង Viktor Troicki ដែលជាអ្នកដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ Adria Tour ដែលរៀបចំដោយ Djokovic។
ទោះជាបែបនេះក្តី Djokovic បានបង្ហាញការសុំទោសទៅដល់អ្នកឆ្លងបន្តពីគាត់ទាំង 3រូប ដោយបានថ្លែងថាគាត់គ្មានចេតនាឡើយ គាត់រៀបចំការប្រកួតនោះ គឺដោយចិត្តបរិសុទ្ធជាទីបំផុត។ ចំពោះកម្មវិធីប្រកួតពានរង្វាន់ Adria Tour នេះ នឹងត្រូវលុបចោលទាំងស្រុងត្រឹមតែប៉ុនហ្នឹង៕