នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Aok Bony បានសរសេរបង្ហោះ ដោយភ្ជាប់ជាមួយនឹងរូបថតមង្គលការរបស់ ឱក សុគន្ធកញ្ញា ជាមួយនឹងស្វាមីថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ»។
តាមរយៈប្រយោគមួយឃ្លានេះ បានធ្វើឱ្យមហាជនសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ដោយមិននឹកស្មានថា រឿងរ៉ាវដែលបានកប់ទុករាប់ឆ្នាំមកហើយនោះ បែរជាត្រូវលើកបើកកកាយ យកមកនិយាយរំឭកឡើងវិញ ទាំងដែលកូនស្រីកំពុងជោគជ័យ ក្នុងជីវិតទៅហើយនោះ។ ភ្លាមៗនោះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានយ៉ាងលាន់មាត់ថា និយាយថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)»៕