កម្មវិធីថែទាំផ្លូវ (Road Care Mobile App) អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លូវធ្វើការរាយការណ៍ពីផ្លូវដែលត្រូវធ្វើការជួសជុលថែទាំ ឬជង្ហុកសម្បុកមាន់ រួចបញ្ជូនទៅកាន់មន្ត្រីជំនាញ ដើម្បីចាត់វិធានការទាន់ពេលវេលា។
ដើម្បីធ្វើការរាយការណ៍អំពីផ្លូវ ដែលត្រូវធ្វើការជួសជុលថែទាំ សូមចូលទៅកាន់កម្មវិធីថែទាំផ្លូវ (Road Care Mobile App)
-ចុចលើប៊ូតុងភ្ជាប់រូបភាព
-ជ្រើសរើសថតរូប ឬរើសរូបភាព
-ធ្វើការបរិយាយអំពីស្ថានភាពផ្លូវ
-ចុចប៊ូតុងបញ្ជូន
សូមទាញយកកម្មវិធីថែទាំផ្លូវតាមរយៈតំណភ្ជាប់៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android
ទស្សនាវីដេអូណែនាំខាងក្រោមនេះ៖